(ថៃ)៖ ទស្សនិកជនប្រាកដ ជាដឹងច្បាស់ហើយ ថាទំនាក់ទំនងស្នេហ៍តារាស្រី ដ៏ល្បីរបស់ថៃកញ្ញា Kimberly ជាមួយ នឹងលោក Mark Prin កាន់តែផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរតែធ្វើឱ្យអ្នកគាំទ្រ ច្រណែនគ្រប់គ្នា ទៅហើយ។
ក្នុងនោះ អ្នកទាំងពីរក៏ត្រូវបានគេដឹងថា រក្សាចំណងស្នេហ៍បានយ៉ាងយូរ បើគិតរហូតមកទល់ នឹងពេលនេះ គឺជាង ៥ឆ្នាំមកហើយ តែចំណុចពិសេស គូស្នេហ៍មួយគូរនេះ នៅតែផ្អែមល្ហែម ដូចគ្រាផ្តើមស្នេហ៍។ តើ លោក Mark Prin មានចំណុចពិសេសអ្វីទៅ បានធ្វើឱ្យមិត្តស្រី លង់ស្នេហ៍ដកមិនចិត្តរួចបែបនេះ?
ជាស្តែង ថ្មីៗនេះថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ កញ្ញា Kimberly បានបង្ហើបថា៖ «មូលហេតុដែលធ្វើ ឱ្យនាងលង់ស្រលាញ់ គូស្នេហ៍មកដល់សព្វថ្ងៃនេះ ក៏ព្រោះតែ លោក Mark Prin ជាបុរសម្នាក់ ដែលចេះយល់ចិត្តយល់ថ្លើមនាង។ លើសពីនេះ គឺធ្វើឱ្យនាងហ៊ានផ្ញើជីវិតលើលោក ព្រោះលោក Mark Prin មានគោលដៅច្បាស់លាស់ក្នុងជីវិត»។
ទាំងនេះ គឺជាមូលហេតុ និងចំណុចពិសេស របស់លោក Mark Prin ក្នុងការទាញបេះដូងនារីដ៏ស្រស់ស្អាត ជាគូស្នេហ៍ ឱ្យដកចិត្តមិនរួច។ ទន្ទឹមគ្នា នឹងការបង្ហើបប្រាប់បែបនេះ មានទស្សនិកជនជាច្រើន សម្តែងនូវការរំភើបចិត្តជំនួស គូស្នេហ៍មួយគូនេះ និងជូនពរឱ្យអ្នកទាំងពីរ មានសុភមង្គល ស្រឡាញ់គ្នារហូត ដល់បាន រៀបការផងដែរ៕