• ឡូយណាស់! ក្មេងប្រុស សាលិ ដែលចេះនិយាយ​បានជាង១០ ភាសា ត្រូវបាន​ទូរទស្សន៍ជប៉ុន TV asahi តាមស្កាត់​សម្ភាសន៍​ដល់ប្រទេសថៃ

    (ភ្នំពេញ)៖ ក្មេងប្រុស ដែលមានដើមកំណើតនៅទឹកដីអង្គរ ខេត្តសៀមរាប គឺកុមារ៉ា ធុន សាលិ និងប្អូនប្រុស មិន ត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ កោតសរសើរសមត្ថភាពរបស់ពួកគេនោះទេ សូម្បីតែបណ្តាប្រព័ន្ធ ផ្សព្ធផ្សាយបរទេសល្បីៗមួយចំនួន ក៏បានចាប់អារម្មណ៍ខ្លាំង នឹងទេពកោសល្យរបស់ពួកគេដែរ។ យ៉ាងណាមិញ ថ្មីៗនេះក្មេង ប្រុស សាលិ និងក្រុមគ្រួសារ បានធ្វើដំណើរកំសាន្តទៅប្រទេសថៃ ក៏ស្រាប់តែពិធីការិនី និងក្រុមការងារ ទូរទស្សន៍របស់ជប៉ុន TV asahi តាមស្កាត់សម្ភាសន៍ផ្ទាល់តែម្តង ខណៈសកម្មភាពនេះ បាន បង្ហាញថា ពេលនេះ សាលិ និងប្អូនប្រុស ពិតជាមានប្រជាប្រិយភាពមិនធម្មតាឡើយ។

    ជាការកត់សម្គាល់ បន្ទាប់ពីគ្រប់គ្នា បានស្គាល់ និងដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់ កុមារ៉ា សាលិ និងប្អូនប្រុស ហើយនោះ មានសប្បុរសជនជាច្រើន បានផ្តល់ជំនួញដល់ពួកគេ ជាហូរហែរ ដោយក្នុងនោះ មានទាំងការឧបត្ថម សម្រាប់ការសិក្សាររៀនសូត្រ ឧបត្ថមជាថវិកា និងសម្ភារៈប្រើប្រាស់ជាដើម។

    គួរជម្រាប់ថា កុមារ៉ា សាលិ និងប្អូនប្រុស ត្រូវបានគេដឹងថា ពួកគេមានរបរលក់វត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅទឹកដីអង្គរ។ លើសពីនេះ ដោយសារតែ ប្រឈមនឹងអថិតិជនច្រើនជាតិសាសន៍ ធ្វើឱ្យពួកគេ អាចនិយាយបានជាង ១០ភាសា ដោយសមត្ថភាព ធ្វើឱ្យគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ