Olympiakos បានផ្ដល់មេរៀនឈឺចាប់ដល់ AC Milan ក្រោយយកឈ្នះអតីតក្រុមជើងឯក UEFA Champions League ៧សម័យកាលមួយនេះ ៣ទល់នឹង១ ឲ្យធ្លាក់ត្រឹមវគ្គចែកពូល Europa League។
បញ្ចប់ក្នុងលេខ៣ពូល F ក្រុមជើងខ្លាំងអ៊ីតាលីត្រូវការឈ្នះយ៉ាងតិច២គ្រាប់ដើម្បីឡើងទៅវគ្គបន្តប៉ុន្តែ បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Cissé, Fortounis និងបាល់ចូលទីខ្លួនឯងរបស់ Zapata បានធ្វើឲ្យ Olympiakos រកឃើញជ័យជម្នះយ៉ាងងាយស្រួលលើទឹកដីក្រិក។ យ៉ាងណា Zapata ក៏បានស៊ុតចូលឲ្យ AC សងវិញ១គ្រាប់ដែរនៅនាទី៧១។
មែនទែនទៅ Olympiakos និង AC Milan មានពិន្ទុស្មើគ្នាហើយ Head to head វិញក៏ ៣-១ ដូចគ្នាទៀតប៉ុន្តែ Olympiakos មានប្រៀបត្រង់គ្រាប់សំណល់ច្រើនជាង។ នេះគឺជាលើកដំបូងហើយដែល Milan ធ្លាក់ត្រឹមវគ្គចែកពូលពានទ្វីបអឺរ៉ុបគិតចាប់ពីរដូវកាល ២០០០-០១មក៕
ប្រភព៖ Sabay