(ភ្នំពេញ)៖ ជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា អំឡុងពេលដែលឱកាសនៃ ពិធី ឆ្លងឆ្នាំសកល ២០១៨ចូល២០១៩កៀកឈានចូលមកដល់ឆាប់ៗខាងនេះនាងក៏បានចេញ សារអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវប្រុងប្រយ័ត្នឬគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់បំផុត។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះភ្ជាប់ជាមួយឃ្លីបវីដេអូ បទចម្រៀងច្រៀងដោយ តារាស្រីក្រមិចក្រ មើមអ្នកនាង ទូច ស្រីល័ក្ខ ដែលមានអត្ថន័យអប់រំនិងបង្កប់ការឈឺចាប់ជុំវិញបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបាត់បង់ឪពុក ម្តាយ បងប្អូន ឬសាច់ញាតិផងដែរ។
លើសពីនេះទៅទៀតតារាសម្តែងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរជាសារ អំពាវនាវដែរថាមុនឆ្លងឆ្នាំនាងខ្ញុំសុំផុសរម្លឹកបងប្អូនអោយប្រយ័ត្នប្រយែងទាំងអស់គ្នា។ អរគុណអូន Jenny Outver ដែលបានផលិតបទនេះដើម្បី បង្ហាញពីភាពឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រលាញ់ដោយសារ គ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះអ្នកនាង ចនច័ន្ទលក្ខិណាបានបញ្ជាក់ទៀតថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដ៏រ សើបសម្រាប់សង្គមខ្មែរបច្ចុប្បន្នព្រោះគេបានចាត់ទុកករណីមួយនេះ ជាឃាតករសម្លាប់មនុស្សលាក់ មុខដ៏គួឲ្យខ្លាចបំផុតដែលពលរដ្ឋខ្មែរគ្រប់រូបមិនអាចមើលឃើញ ចាប់បាន ឬអាចដឹងច្បាស់ មុនថាវាអាចនឹងកើតឡើង មកលើខ្លួនយើងនៅពេលណាមួយនោះទេ។
តារាស្រីអ្នកនាងចន ច័ន្ទលក្ខិណា បានបន្ថែមថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺវាអាចនឹងកើតឡើងលើ បងប្អូនគ្រប់ពេលវេលា ឬ នាទីទាំងអស់ប្រសិនបើគ្មានការប្រុងប្រ័ត្នឬគោរពច្បាប់ចរាចរណ៍។ដូច្នេះជាការ ក្រើនរម្លឹងនាងសូមផ្ញើសារមួយនេះដល់បងប្អូនខ្មែរទូទាំងប្រទេសត្រូវតែចូលរួមគោរព និងប្រុងប្រយ័ត្នឲ្យបានល្អបំផុតលើបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលនេះឬថ្ងៃខាងមុខ៕