• អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា បើការលេងបាល់មុខសាលាខេត្ត ប៉ះពាល់បង្កគ្រោះថ្នាក់ វាជាបទល្មើសរៀបចំទុកជាមុន

    មួយរយៈកន្លងទៅនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យបាល់ទាត់មួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី អភិបាលខេត្តកំពង់ឆ្នាំង ឈួរ ចាន់ឌឿន បានដាក់លិខិតស្នើរទៅខាងក្រសួងអប់រំ ដើម្បីស្នើរមិនឲ្យលេងបាល់ទាត់ ហ្វឹកហាត់បាល់ទាត់ ឬលេងបាល់ទាត់កំសាន្ត នៅលើកីឡដ្ឋានបាល់ទាត់ដែលមានអាយុកាលចំណាស់មួយកន្លែងនៅទល់មុខសាលាខេត្ត ក្រោមហេតុផល វាបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងសំលេងរំខាន ។

    បន្ទាប់ពីការចេញសេចក្តីប្រកាស អភិបាលខេត្តរូបនេះ បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកស្នេហាវិស័យបាល់ទាត់ និងអ្នកកីឡាមួយចំនួនទៀត ចំពោះចំណាត់ការមិនសមហេតុផង និងមិនអាចទទួលយកបាន។

    ដោយសារទីលានលេងបាល់ទាត់មួយនេះមិនមានរបងព័ទ្ធជំវិញនោះទេ ម្យ៉ាងវិញទៀតជំវិញតារាងគឺជាផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋជិះឆ្លងកាត់ ទើបអភិបាលខេត្តសម្រេចបិទមិនឲ្យលេង ឬហ្វឹកហាត់កីឡាបាល់ទាត់ ព្រោះវាអាចបង្កគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែផ្ទុយទៅវិញមត្តិមួយចំនួនបានរិះគន់ និងសូមឲ្យបានដំណោះស្រាយឲ្យបានសមស្រប ដែលប្រសើរជាងការបិទពហុដ្ឋាន ដោយការធ្វើរបង ឬដាក់សំណាញ់ជំវិញទីលានបាល់ទាត់ដើម្បីការពារគ្រាប់បាល់មិនឲ្យចេញក្រៅទីលាន។ មួយវិញទៀតគ្រប់ពហុដ្ឋានបាល់ទាត់និមួយៗ ត្រូវចំណាយថវិការច្រើនណាស់ ដើម្បីសាងសង់វាឡើង។

    ជំវិញការរិះគន់នេះអភិបាលខេត្ត ឈួរ ចាន់ឌឿន បានបញ្ជាក់ក្នុងវីដេអូថ្មីមួយថា ការបិទកីឡដ្ឋានមួយនេះព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ចរចរណ៍ ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវពេលមានបញ្ហាគ្រោះថ្នាក់។ ម៉្យាងវិញទៀតបើវាបង្កឲ្យមានគ្រោះថ្នាក់វាការបទល្មើស គ្រោងទុកជាមុន នឹងអាចត្រូវចាប់ខ្លួន។

    ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ