• សុទ្ធតែកំពូលតារាល្បី! កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័រ បានបញ្ចប់ដោយជោគជ័យ

    រាជធានីភ្នំពេញ៖ ​​ ស្រាបៀរ ថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​ បានរៀបចំកម្មវិធី “រាត្រី Uncaged Night” នៅទីតាំងបីគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី​ ២៤ ​ខែវិច្ឆិការហូតដល់ថ្ងៃទី ៨ ខែធ្នូ​ ឆ្នាំ​​២០១៨ ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគ្រេងជាមួយការអញ្ជើញចូលរួមប្រកួតពីក្រុមរាំជាច្រើនក្រុម និងចូលរួមទស្សនាយ៉ាងច្រើនកុះករពីទស្សនិកជន។

    ក្រុមរាំ​​ NRT បានក្លាយជាម្ចាស់ពានរង្វាន់ក្នុងការប្រកួតក្បាច់រាំហ៊ីបហ៊បក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “រាត្រី Uncaged Night” ដែលបានប្រារព្ធធ្វើឡើងនៅកាលពីថ្ងៃទី ៨ ធ្នូ ២០១៨ នៅឯ Urban Beer House BBK II ក្នុងសង្កាត់បឹងកេងកង ២ ​ទីក្រុងភ្នំពេញ។ ក្រុមម្ចាស់ពានរង្វាន់នេះទទួលបានរង្វាន់ទឹកប្រាក់ជ័យលាភីចំនួន 3,000 ដុល្លារពីស្រាបៀរ ថៃហ្គ័រ។

    សូមជម្រាបថា កម្មវិធី “រាត្រី Uncaged Night” គឺជាកម្មវិធីប្រកួតក្បាច់រាំហ៊ីបហប់ជាមួយរង្វាន់ទឹកប្រាក់ជ័យលាភី 3,000 ដុល្លារ ហើយជាពិសេសមាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​សប្បាយ​រីករាយពីតារា​ចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា​ជាច្រើន​រូប​ ជាពិសេស ក្មេងខ្មែរ ដែលចេញមុខស្តែងចេញភាពក្លាហាននិពន្ធបទចម្រៀង Original ថ្មីសន្លាងមួយដើម្បីជំរុញយុវជនសម័យថ្មី ដែលមានទេពកោសល្យក្បាច់រាំហ៊ីបហប់ចូលមកប្រកួតគ្នាក្នុង​​កម្មវិធី​រាត្រី Uncaged Night របស់ស្រាបៀរថៃហ្គ័រ។

    បទចម្រៀង The Uncaged Night ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះនឹងជំរុញយុវជនគ្រប់រូបឲ្យស្តែងចេញភាពក្លាហានរបស់ខ្លួនក្នុងការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព។

    ចំពោះព័ត៌មានលម្អិតបន្ថែម ចូលឆែកមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ