• លុះដល់ម៉ោងសម្តែងល្ខោនខោល ស្រាប់តែឃើញមានអ្នកមកទស្សនាត្រឹមតែ ៤នាក់គត់ ធ្វើឲ្យអាចារ្យធំផ្ទុះប្រតិកម្មជាខ្លាំងនិយាយថា… (មានវីដេអូ)

    កាលពីម្សិលមិញនេះ​ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ “អាចារ្យធំ នគររាជ” បានបង្ហោះសារ និងវីដេអូមួយ ហាក់បង្ហាញនូវអារម្មណ៍អស់សង្ឃឹមជាខ្លាំង ទាក់ទងដល់ម៉ោងសម្តែងល្ខោនខោលទៅហើយតែមានអ្នកមើលតិចបំផុត។ ក្នុងនោះ លោកក៏បានសម្តែងអារម្មណ៍ខឹងជាខ្លាំងព្រោះគ្មានអ្នកចូលទស្សនា រហូតដល់ថ្នាក់ប្រើប្រាស់ធ្ងន់ៗមួយចំនួនថែមទៀត។ លោកបញ្ជាក់បន្ថែមថា៖

    “ដល់ម៉ោងសម្ដែងល្ខោនខោលហើយ មានអ្នកមកមើលតែ៤នាក់ (ថ្ងៃទី១២ខែ១២ឆ្នាំ២០១៨) សារដ៏មហាឈឺចាប់ចំពោះអ្នកវប្បធម៌យើង ឱ!អ្នកមនុស្សខ្មែរអើយ លោកទៅណាអស់ហើយ! ស្រឡាញ់វប្បធម៌ណាស់ម្ដេចទុកអ្នកវប្បធម៌ឱ្យវេទនាយ៉ាងដូច្នេះ??? តើវាសនាមរតកវប្បធម៌ខ្មែរដ៏អច្ឆរិយៈមួយនេះមានអ្នកគាំទ្រយកមុខតែក្នុងហ្វេសប៊ុកទេមែនទេ???”។

    ក្រោយពេលឃើញបែបនេះហើយ ក៏មានអ្នកចូលទៅ comment ថា៖ “ការសម្ដែងគួរជ្រើសថ្ងៃ សម្រាក សៅរ៍ អាទិត្យ ឬថ្ងៃឈប់ ណាមួយ បើប្អូនសម្ដែងចំថ្ងៃសិស្សរៀន គេធ្វើការ មានអ្នកណាទៅមើល ស្ត្រីមេផ្ទះក៏ទៅមិនកើតដែរ រវល់ធ្វើបាយអោយកូនៗហូប។ ហើយសូមផ្សព្វផ្សាយឱ្យទូលាយ។ បើសម្ដែងថ្ងៃធ្វើការអីចឹងត្រូវ សម្ដែងឱ្យទៀងទាត់ គេនឹងលៃលកពេលវេលាបាន។ បន្ទោសអ្នកមើលមិនបានទេ ម្យ៉ាងកត្តាជីវភាព ផងដែរ។ ពួកយើងជំនាន់នេះ មានតែការតស៊ូលើមុខជំនាញរៀងៗខ្លួន ទើបអាទិភាពជាតិយើងទៅមុខទៀត ពួកយើងខិតខំខ្លាំងណាស់ រាល់ថ្ងៃ គ្មានអ្នកណាទំនេរទេ កុំបន្ទោសគ្នា។”។ ហើយក៏នៅមាន comment ជាច្រើនទៀតក្នុងការជួយកែតម្រូវដើម្បីឲ្យកម្មវិធីទៅថ្ងៃមុខបានល្អប្រសើរជាងនេះ៕

    ប្រភព៖ share4lives

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ