• តើ «​អក្សរ​ខ្មែរ» មាន​ដើម​កំណើត​មក​ពី​ណា?

    ប្រជា​ជន​ខ្មែរ​បាន​ប្រើ​ប្រាស់​អក្សរ​របស់​ខ្លួន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ តែ​មនុស្ស​មួយ​ចំនួន​ពុំ​ទាន់​បាន​មិន​ដឹង​ថា តើ​អក្សរ​ខ្មែរ​មាន​ដើម​កំណើត​មក​ពី​ណា​នោះ​ទេ? អក្សរ​ខ្មែរ មាន​ដើម​កំណើត​មក​ពី​អក្សរ​ព្រាហ្មី នា​សម័យ​បល្លវៈ និង​ចាលុក្យៈ។ កាល​សម័យ​នោះ​បាន​ជា​ពពួក​ព្រាហ្ម ហៅ​អក្សរ​ដើម​នេះ​ថា «អក្សរ​ព្រាហ្មី» ព្រោះ​ពួក​ព្រាហ្ម​គេ​ជឿ​ថា​អក្សរ​ដើម​នេះ​គឺ «ព្រះ​ព្រហ្ម​ជា​អ្នក​បង្កើត»។

    ចាប់​តាំង​ពី​យើង​មាន​អក្សរ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​អក្សរ​ខ្មែរ​បាន​ប្រែ​ប្រួល​សណ្ឋាន និង​ទ្រង់​ទ្រាយ​ចំនួន ១០​លើក​រួច​មក​ហើយ។ អក្សរ​សាស្ត្រ​ខ្មែរ ត្រូវ​បាន​សៀម និង​លាវ​យក​លំនាំ​នៃ​អក្សរ​ខ្មែរ​មក​ប្រើ ដោយ​ប្រើ​ការ​កែ​ប្រែ លុប​សក់​ចេញ​មើល​ទៅ​ហាក់​ដូច​ជា​មនុស្ស​មាន​តែ​ក្បាល​តែ​អត់​មាន​សក់។ ទាំង​អក្សរ ទាំង​ភាសា ទាំង​សិល្បៈ ទំនៀម​ទំលាប់ និង​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​បាន​ជន​ជាតិ​សៀម និង​លាវ​យក​ទៅ​ប្រើ​ប្រាស់ និង​ប្រតិបត្តិ​តាម​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

    អក្សរ​ដែល​សៀម​ប្រើ​សព្វ​ថ្ងៃ ​គឺ​ជា​អក្សរ​ខ្មែរ​នេះ​ឯង។ សៀម​បាន​ខ្ចី​អក្សរ​ខ្មែរ​តាំង​ពី​មុន​សតវត្ស​ទី១៣។ ចំណែក​អក្សរ​ខ្មែរ​បែប​បុរាណ​ដែល​យើង​ហៅ​ថា អក្សរ​មូល​ ឬ​អក្សរ​ខម​សៀម​យក​ទៅ​ប្រើ​សម្រាប់​សរសេរ​បាលី​រហូត​មក​ដល់​សព្វ​ថ្ងៃ មិន​ទាន់​ឈប់​ប្រើ​សោះ​ឡើយ។ បើ​អាន​លិខិត​សៀម​ណា​មួយ​ក៏​ដោយ​យើង​នឹង​ឃើញ​មាន​ពាក្យ​ដែល​ខ្ចី ពី​ខ្មែរ​នៅ​ក្នុង​គ្រប់​បន្ទាត់ យ៉ាង​តិច​មួយ​ម៉ាត់ ឬ​ដល់​ច្រើន​ម៉ាត់​ផង។

    ភាសា​សៀម និង​ភាសា​ខ្មែរ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ច្រើន ដោយ​ហេតុ​ថា សៀម​ខ្ចី​ពាក្យ​ខ្មែរ​ទៅ​ប្រើ​ច្រើន​ព្រៃ​ពេក​ណាស់ និង​សៀម​និង​ខ្មែរ​ខ្ចី​ពាក្យ​បាលី​មក​ប្រើ​ខ្លះ​ព្រោះ​កាន់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា។ សៀម​យក​អារ្យធម៌​ខ្មែរ​ទៅ​ប្រើ​មិន​មែន​តែ​ក្នុង​រយៈពេល​១០០០​ឆ្នាំ​ប៉ុណ្ណោះ​ទេ (ពី​សតវត្ស​ទី៣ ដល់​សតវត្ស​ទី​១៣ ក្នុង​ពេល​ដែល​ថៃ​ស្ថិត​នៅ​ក្រោម​បង្គាប់​ខ្មែរ) គឺ​រហូត​ដល់​ចុង​សតវត្ស​ទី១៦ ពេល​ដែល​ថៃ​វាយ​បែក​បន្ទាយ​លង្វែក។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ