ពិតជាប្លែក និងមានគំនិតច្នៃប្រឌិតខ្ពស់មែន សម្រាប់អាជីវករខ្មែរយើងម្នាក់នេះដែលអាចយករបស់របរដែលខូច យកមកកែច្នៃជារបស់ប្រើប្រាស់ផ្សេងទៀតដោយមិនចាំបាច់ចំនាយថវិការច្រើននោះទេ។
យើងដឹងហើយថាមុខងាររបស់ម៉ាសុីនត្រជាក់គឺគេប្រើវាដើម្បីឲ្យសីតុណ្ហភាពក្នុងបន្ទប់ កន្លែងធ្វើការ ឬក្នុងរថយន្តថយចុះ ហើយចំនែកទូទឹកកកវាមានតួរនាទីសម្រាប់ដាក់ម្ហូបអាហារស្រស់ មិនឲ្យខូចគុណភាព។
ប៉ុន្តែរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញវីដេអូមួយមានរយៈពេលជាង៣០វិនាទី ដែលបានបង្ហោះក្នុងបណ្តាញសង្គមដោយហ្វេសប៊ុកឈ្មោះ Samay Yean បានបង្ហាញពីការច្នៃប្រឌិតរបស់អាជីវករមួយគ្រួសារ ដែលបានយកកន្ទុយម៉ាសុីនត្រជាក់ចាស់មួយគ្រឿង មកភ្ជាប់ជាមួយធុងក្លាសេធំមួយ ដើម្បីឲ្យក្លាយជាទូក្លាសេភេសជ្ជៈ និងម្ហូបអាហារផ្សេងៗ ដោយមិនចាំបាច់ចំណាយលុយទិញទឹកកកមកដាក់ឡើយ។
បន្ទាប់ពីបានឃើញគំនិតច្នៃប្រឌិតមយយនេះ មានមនុស្សជាច្រើនបានសរសើរពីទេពកោសល្យក្នុងការកែច្នៃ តែក៏មានអ្នកខ្លះទៀតថា ការធ្វើបែបនេះអាចឲ្យគាត់ចំណាយថាមពលច្រើនទ្វេដង ឬអាចហៅថា ស៊ីភ្លើងច្រើនទៅវិញទេ៕