• ស្អាតហើយឆ្លាតទៀត! កូនស្រីពៅ របស់ម្ចាស់ក្រុមហ៊ុន Huawei រៀនផ្នែក IT នៅ Harvard សហរដ្ឋ​អាមេរិក

    ក្រៅពី​លោក​ស្រី Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ដែល​កំពុង​មាន​រឿង​រកាំរកូស​នៅ​កាណាដា លោក Ren Zhengfei ស្ថាបនិក Huawei ក៏​មាន​កូន​ប្រុស​ប្រពន្ធ​ដើម​ម្នាក់​ឈ្មោះ Meng Ping និង​កូនស្រី​ម្នាក់​ទៀត​ ឈ្មោះ Annabel Yao ដែល​នាង​ជា​កូន​ទោល ​​ប្រពន្ធ​ចុង។

    Annabel Yao ដែល​មាន​វ័យ ២១ឆ្នាំ សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បីល្បាញ Harvard សហរដ្ឋ​អាមេរិក ដោយ​នាង​រៀន​ជំនាញ​វិទ្យាសាស្ត្រ កុំព្យូទ័រ។ Yao ធ្លាប់​និយាយ​ថា ក្រៅ​ពី​សរសេរកូដ នាង​ក៏​ចូលចិត្ត​ការ​ច្នៃម៉ូដ ទំនាក់ទំនង​សាធារណៈ និង​ការកម្សាន្ត​ផងដែរ​។

    Yao ធ្លាប់​ចូលរួម​កម្មវិធី​ស្ត្រី​វ័យក្មេង​ឋានៈ​ខ្ពង់ខ្ពស់ នៅ​ផ្នែក​ច្នៃ​ម៉ូដ ផង​ដែរ។ ក្នុង​នោះ មាន​ស្ត្រី​ចាប់ពី​វ័យ ១៦ ដល់ ២១​ឆ្នាំ ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​រូប​សម្បត្តិ​ស្រស់​ស្អាត​ ភាព​វៃ​ឆ្លាត ព្រមទាំង​ឪពុកម្ដាយ​ជា​បុគ្គល​ល្បីល្បាញ​ផ្នែក​ជំនួញ ការកម្សាន្ត និង​នយោបាយ​។​ Yao ធ្លាប់​រស់នៅ​ចក្រភពអង់គ្លេស ​ក្រុង​ហុងកុង និង​ក្រុង​សៀងហៃ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ