(សៀមរាប)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកសំរាមក្រុមហ៊ុនកៃយ៉ា និងម៉ូតូម៉ាកឌ្រីមសង់ បើកបរស្របទិសគ្នាពីកើតទៅលិច ដែលជិះ៣នាក់ប្តីប្រពន្ធនិងកូន បណ្តាលឲ្យកូនរបួសធ្ងន់ ចំណែកប្រពន្ធស្លាប់បានស្លាប់នឹងកន្លែងចំណែកប្ដីបានស្លាប់ក្រោយបញ្ជូនទៅមន្ទីពេទ្យ😭។ ស្ត្រីជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សុខសាន្ត អាយុ២៦ឆ្នាំ មុខរបរលក់មាន់អាំង។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
រឿងដែលគួររន្ធត់ចិត្តបំផុតនោះគឺប្តីប្រពន្ធទាំងពីរនាក់បានចាកចេញទៅឆ្ងាយគ្មានថ្ងៃត្រឡប់ ដោយបន្សល់ទុកនៅកូននៅមិនទាន់ដឹងក្តីឲ្យនៅកំព្រា និងមិនទទួលមានភាពកក់ក្តៅពីឪពុកម្តាយដូចគ្រួសារដ៏ទៃ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ អធិរាជ ហ្វេសបុក យោ ចាន់ធូ