ក្រុមហ៊ុន Facebook ដែលមានទីស្នាក់ការកណ្ដាល ក្នុងទីក្រុង Menlo Park រដ្ឋកាលីហ្វញ៉ា បានផ្លាស់ប្ដូរទីតាំងមួយចំនួន បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែក។ នេះបើយោងតាមអ្នកនាំពាក្យ Facebook ប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យរូបនេះ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ តាមសារអេឡិចត្រូនិកទៅកាន់ Reuters ថា គ្មាននរណាម្នាក់គ្រោះថ្នាក់ឡើយ ហើយក្រុមហ៊ុនកំពុងតាមដានមើលហេតុការណ៍នេះ។
អង្គភាពប៉ូលិសទីក្រុង Menlo Park បាននិយាយថា អ្នកធ្វើការនៅអគារមួយនៅចំណតរថយន្ត 200 Jefferson Drive ត្រូវបានផ្លាស់ប្ដូរដែរ ហើយអង្គភាពបំផ្ទុះគ្រាប់បែក កំពុងនៅកន្លែងកើតហេតុ ឆ្ពោះទៅកាន់អគារនោះ។
យ៉ាងណាប្រភព Channelnewsasia មិនបានបញ្ជាក់ថា ហេតុអ្វីមានការគំរាមលើទីស្នាក់ការរបស់ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះឡើយ។ គួរបញ្ជាក់ថា មិនមែន Face មួយនោះទេដែលរងការបំផ្ទុះគ្រាប់បែក ដោយឡែក YouTube ក្នុងតំបន់ Silicon Valley ក៏ធ្លាប់រងការគំរាមកំហែងផ្នែកសន្តិសុខផងដែរ។ កាលពីខែ ឧសភា ស្ត្រីម្នាក់បានបើកការបាញ់ប្រហារនៅទីស្នាក់ការកណ្តាលរបស់ YouTube នៅសាន់ហ្វ្រាន់ស៊ីស្កូ ដោយបានធ្វើឱ្យមនុស្ស ៣នាក់ស្លាប់ មុនពេលស្ត្រីនោះបាញ់ខ្លួនឯង៕
ប្រភព៖ Sabay