• ស្ទះខ្លាំងពេក!!! ជប៉ុននឹងពន្លឿនការធ្វើស្ពានជ្រោយចង្វារឲ្យបញ្ចប់នៅចុងឆ្នាំ ២០១៩ ខាងមុខនេះ!

    ស្ពាន​ជ្រោយ​ចង្វា​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ​ដោយ​ខាង​ជប៉ុន​ជា​អ្នក​រ៉ាប់រង​ធ្វើ​វា ​អស់​ជា​ច្រើន​ខែ​មក​ហើយ ​និង​តាម​គម្រោង​ត្រូវ​ធ្វើ​រួច​នៅ​ចុង​ឆ្នាំ​២០១៩​ខាង​មុខ​ឯ​ណោះ។

    ប៉ុន្តែ​នៅ​ថ្ងៃ​នេះ បើ​តាម​លោក​ឈឹម ផល្លារ​ ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បញ្ជាក់​ថា ស្ពាន​ជ្រោយ​ចង្វា​បច្បុបន្ន​ជួសជុល​បាន​៩២​%​ហើយ ​ដោយ​អាច​នឹង​បញ្ចប់​ការ​ជួសជុល​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ការ​ធ្វើ​ឡើង​ជាង​ផែនការ​នេះ​ដែរ ​ត្រូវ​បាន​បញ្ជាក់​ថា​ដោយសារ​ជប៉ុន ​មើល​ឃើញ​ពី​ការ​កក់​ស្ទះ​ខ្លាំង​ពេក​នៅ​ពេល​ប្រើ​ស្ពាន​តែ​មួយ​ឆ្លង​កាត់​ដូច្នេះ ទើប​បាន​ជា​វិស្វករ​ជប៉ុន​ខំ​ប្រឹង​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ជួយ​សម្រួល​ឱ្យ​បាន​លឿន ​ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍។

    លោក​ឈឹម ផល្លា​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការជួសជុល​ឡើងវិញ​នូវ​ស្ពាន​នេះ ត្រូវចំ ណាយ​អស់​ថវិកា​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់ JICA ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ