• រដ្ឋាភិបាលថៃ ផ្តល់ជូនប្រាក់ ៥០០បាតដល់ប្រជាជនគ្រប់គ្នា សម្រាប់ចាយវាយថ្ងៃឈប់សម្រាកខាងមុខ

    ភាព​ច្របូកច្របល់​បាន​កើត​ឡើង​នៅ​មុខ​ការិយាល័យ​ធនាគារ Krung Thai Bank និង​ទូ ATM នៅ​ទូទាំង​ប្រទេស​ថៃ ខណៈ​ហ្វូង​មនុស្ស​បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​បើក​យក​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ឲ្យ​ទាន់​ពេល​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ។

    ស្រប​ពេល​ដែល​ការ​ដក​លុយ​ពី​ទូ ATM ជា​មធ្យោបាយ​ដ៏​ងាយស្រួល​មួយ មនុស្ស​ប្រមាណ ១១លាន​នាក់​ផ្សេង​ទៀត ជា​ពិសេស​អ្នក​រស់​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​ថៃ ត្រូវ​មក​ដក​លុយ​តាម​ធនាគារ។ ទោះ​ជា​យ៉ាង​ណា ដោយសារតែ​ភាព​ខ្វះខាត​នៃ​សាខា​ធនាគារ និង​មិន​សូវ​ថ្នឹក​ជាមួយ​នឹង​ប្រព័ន្ធ​នេះ​ផង ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ការ​តម្រង់​ជួរ​វែង ហើយ​រង់ចាំ​យូរ​ទៀត​ផង។

    គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា កញ្ចប់​ថវិកា​ចំនួន ៥០០បាត ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «អំណោយ​ឆ្នាំ​ថ្មី» ដល់​ប្រជាជន​ថៃ​មាន​ប្រាក់​ចំណូល​ទាប ដែល​កាន់ «ប័ណ្ណ​ក្រីក្រ» នេះ ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​វិធានការ​មួយ​ដែល​បាន​អនុម័ត​កាល​ពី​ខែ​មុន​ដោយ​គណៈរដ្ឋមន្ត្រី ដើម្បី​កែលំអ​ជីវភាព​រស់នៅ​របស់​ពួកគេ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ