ក្រុងញូវយ៉ក៖ ក្រោយពីបញ្ចប់ប្រតិបត្ដិការលើគ្រែទឹកទីមួយ អ្នកទំនងជាចង់ប្រះ ខ្លួនដេកហើយ ប៉ុន្ដែធ្វើយ៉ាងម៉េចទៅ បើនាងនៅតែមិនទាន់អស់អាល័យ? មិនដូចជានារីទេ បុរសចាំបាច់ត្រូវការពេលវេលាយូរបន្ដិចដើម្បីសន្សំថាមពលឡើងវិញមុនពេលបន្ដទឹកទីពីរបាន។
នេះចង់សំដៅលើវេលាពីចន្លោះពេលទើបសម្រេចកាម និងនៅពេលប្រដាប់ភេទអាចឡើងរឹងម្ដងទៀតដើម្បី បន្ដឆាកប្រយុទ្ធ។ ហើយវាក៏មិនដូចជាឈុតឆាកក្នុងភាពយន្ដនោះ ដែលអ្នកគួរតែអាចបន្ដរួមភេទ ៣ ឬ ៤ ដងក្នុងចន្លោះពេលតែប៉ុន្មានម៉ោងនារាត្រីថ្ងៃសៅរ៍ដែលទំនងជាមិនអាចទៅរួចសម្រាប់បុរសភាគច្រើនឡើយ។ នេះបើយោងតាមសម្ដីរបស់បស្សាវវិទូ រីឆាដ ខេលី វេជ្ជបណ្ឌិតមកពីសាលា Weill Cornell Medicine។
វេជ្ជបណ្ឌិត លី បាននិយាយរៀបរាប់ថា៖ «លុះត្រាតែអ្នកទើបមានអាយុ ១៤ ឬ ១៥ ឆ្នាំអ្នកអាចត្រូវការពេលតែមួយ ឬពីរម៉ោងដើម្បីឲ្យប្រដាប់ភេទឡើងរឹងជាថ្មី»។
ជាក់ស្ដែង វាគ្មានទិន្នន័យជាក់លាក់បញ្ជាក់ពីរយៈពេលនៃការពង្រឹងអានុភាពលិង្គបន្ដកម្លាំងរួមភេទទឹកទីពីរ ឬទីបីនោះទេ។
ប៉ុន្ដែគេអាចសន្និដ្ឋានថា វាមានវេលាពី ៣០ នាទីទៅ ២៤ ម៉ោង ហើយវាអាស្រ័យលើអាយុកាលរបស់បុរសម្នាក់ៗ។ នេះបើយោងតាមការសិក្សាថ្មីដែលចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ដ្រផ្លូវភេទ។
ក្រុមអ្នកវិទ្យាសាស្ដ្រមិនទាន់ប្រាកដនូវអ្វីដែលជាដើមចមធ្វើឲ្យខុសគ្នារវាងការដំឡើងអានុភាពប្រដាប់ភេទនោះឡើយ។
ប៉ុន្ដែការស្រាវជ្រាវជាច្រើន បានបង្ហាញថា វាពាក់ព័ន្ធនឹងអ័រម៉ូនប្រូឡេកទីន ដែលជំរុញបង្កើនអារម្មណ៍ត្រេកត្រអាល និងធ្វើឲ្យប្រដាប់ភេទរឹង។វេជ្ជបណ្ឌិត លី បានបន្ដថា កត្ដារស់នៅក៏មានតួនាទីសំខាន់ផងដែរ។ ការទទួលទានគ្រឿងស្រវឹង ឬការសម្រេចកាមញឹកញាប់ធ្វើឲ្យរង្វើលពេលវេលាដំឡើងប្រដាប់ភេទកាន់តែយូរ។
លោក រីឆាដ ខេលី បានណែនាំថា ប៉ុន្ដែបើវាត្រូវចំណាយពេលរហូតដល់រាប់ថ្ងៃដើម្បីឲ្យប្រដាប់ភេទឡើងរឹងវិញនោះ អ្នកគួរតែឆ្លៀតទៅជួបវេជ្ជបណ្ឌិតជំនាញហើយ។
គ្រូពេទ្យអាចជួយរកមូលហេតុដែលអាចបណ្ដាលមកពីទម្លាប់នៃការរស់នៅ ឬកត្ដាផ្សេងៗ ដូចជា ជំងឺស្រេ្តស ការប្រើឱសថ ឬស្ថានភាពសុខភាព រួមមាន ជំងឺបេះដូងជាដើម ដែលអាចនាំឲ្យអសមត្ថភាពផ្លូវភេទ៕
ប្រភព៖ Khmer79