ក្រសួងអប់រំ យុវជន និងកីឡាករ បានចាត់តាំងបុគ្គល១២រូប ដើម្បីចុះទៅពិនិត្យមើលកីឡដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានផ្អាក មិនឱ្យមានការប្រកួតបាល់ទាត់ទៀត ព្រោះខ្លាចមានគ្រោះថ្នាក់ចរាចរណ៍។
ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការតវ៉ាជាច្រើនទាក់ទងទៅនឹងការបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំងនេះ។ ដោយមតិភាគច្រើនឡើងលើកថា ហេតុផលដែលផ្អាកការប្រកួតក្នុងកីឡដ្ឋាន ដោយសារខ្លាចមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺជាហេតុផលមិនអាចទទួលយកបានទេ។ មានវិធីសាស្ត្រជាច្រើន ដើម្បីការពារ ប្រសិនណាបើខាងខេត្តពិតជាខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ដោយសារតែការលេងបាល់នោះមែន។
ដោយសារផ្ទុះរឿងនេះខ្លាំង ពេលនេះក្រសួងអប់រំ បានចាត់មនុស្សចុះទៅពិនិត្យមើលឱ្យម៉ត់ចត់ហើយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕