• មនុស្សអើយមនុស្ស! លោកយាយគាត់ក្រលំបាក ខំដើរលក់ខ្នើយបានប្រាក់តិចតួច តែនៅមានអ្នក បោកលុយគាត់ទៀត

    កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ១០២៨ កន្លងទៅនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokly Sam បានបង្ហោះនៅក្នុងបណ្តាញសង្គមថា “ព្រឹក​មិញ​ជួយ​ទិញ​យាយ​ម្នាក់​គាត់​ដើរ​ទូល​ខ្នើយ​ និង​ខ្នើយ​ឱប​លក់​ គាត់​ថា​មុន​នេះ ​មាន​គេ​មក​ទិញ​ខ្នើយ​គាត់​២​ សរុប​ ៣ម៉ឺន​រៀល​ គេ​ឲ្យ​គាត់ ​២០$ ហើយ​ឲ្យ​គាត់​អាប់​ឲ្យ​វិញ​ ៥ម៉ឺន​រៀល​ តែ ​២០​$​ នោះ​គឺ​លុយ​ក្លែង​ក្លាយ​។ យាយ​គេ​យាយ​យើង​គាត់​ខំ​ទូល​ដើរ​លក់​នឹង​អាល​មាន​លុយ​ទៅ​វត្ត​ឥឡូវ​មក​ជួប​មនុស្ស​បោក​ទៀត​ ឲ្យ​ឯង​ក្តៅ​ចិត្ត​ទាំង​ព្រឹក​តែ​ម្តង”

    គណនីហ្វេសប៊ុកនេះបានបញ្ជាក់ដែរថា៖ “ខ្ញុំជួបគាត់នៅម្តុំសួន សរ ខេង ខាងកើតស្ទឹងសង្កែ ខេត្តបាត់ដំបង ខ្ទង់ម៉ោង ៨ព្រឹក ថ្ងៃ ១១ ធ្នូ ២០១៨ បើជួបគាត់ម្តងទៀត ខ្ញុំនិងព្យាយាមទាក់ទងបងបង ដែលចង់ជួយលោកយាយតាមលទ្ធភាពបស់គាត់ តែបើបងប្អូនផ្សេងជួបគាត់ សូមមេត្តាជួយគាត់ផង គាត់ចាស់ហើយ គាត់មុនឡើងស្រពោនស្តាយលុយគាត់”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ