• ត្រៀមៗ៖ ត្រីប្រហុក ផ្អក ត្រីឆ្អើរ នឹងចាប់ផ្តើមត្រូវ ចាប់ពីថ្ងៃ14-20 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះ

    ក្រសួងកសិកម្ម រុក្ខាប្រមសញ់ និងនេសាទប្រកាសថា៖ ត្រីប្រហុក ផ្អកនឹងចាប់ផ្តើមត្រូវចាប់ពីថ្ងៃ14-20ខែធ្នូ ឆ្នាំ2018នេះប្រសិនបើអាសធាតុល្អ។

    រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងថាក្នុងរដូវនេសាទឆ្នាំ ២០១៨ ២០១៩នេះ បនទាប់ពីបានធ្វើការអង្កេតតាដានលើកំពស់ទឹកក្នុងបឹងទន្លេសាប និងលំហូរទឹកដែលចេញចូលម្នុងបឹងទន្លេសាប ឃើញថាទឹកស្រកលឿនជាងបណ្តាឆ្នាំកន្លងទៅ។

    លក្ខណៈបែបនេះធ្វើឲ្យគន្លងជាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ ៧កើតត្រូវនិងថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ប្រសិនបើផ្តៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។

    ដូចនេះបងប្អូនដែលមានបំណងចង់ទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ អាចអញ្ចើញមកទិញត្រីក្នុងថ្ងៃខេងមុខនេះ តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបខាងលើ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ