• តោះ! មកស្គាល់ពីសមត្ថភាព ឯកឧត្តម​ ទៀ សីហា​ កូនប្រុសសម្ដេច ទៀ បាញ់ ទើបឡើងតំណែង អភិបាលខេត្តសៀមរាបក្ដៅៗ

    ឯកឧត្តម​ ទៀ សីហា​ កូន​ប្រុស​ទី​២ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ត្រូវ​បាន​តែង​តាំង​ជា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ក្រោម​ព្រះរាជ​បង្គាប់​របស់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​ទី៦ខែធ្នូឆ្នាំ២០១៨។ ចង់​ដឹង​ថា អភិបាលខេត្ត​ថ្មី នៃ​ទឹក​ដីអង្គរនេះ មាន​សមត្ថភាព​ពិសេស​យ៉ាង​ណា​ សូម​អាន​លម្អិត​ខាង​ក្រោម​នេះ​៖

    – អតីតសិស្សមធ្យមសិក្សានៅសាលា​ Lycée Passy Saint-Honoré

    – ឆ្នាំ២០០១ បញ្ចប់​បរិញ្ញាបត្រផ្នែក​ពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré ទីក្រុងប៉ារីស ប្រទេសបារាំង

    – ធ្លាប់សិក្សានៅសាលាទាហានពេញ១ឆ្នាំ នៅ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង

    – ឆ្នាំ២០០១ ចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ

    – បង្កើនជំនាញនិងសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិតសភារដ្ឋបាលជាន់ខ្ពស់ នាឆ្នាំ២០០៧-២០០៨

    – ជា​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ខេត្ត​សៀមរាប​ នៅឆ្នាំ២០១០-២០១៣

    – ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងអតីតអភិបាលរង​ខេត្ត​សៀមរាប​

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ