មាស សុខ​សោភា ចេញ​បទ​ចម្រៀង​ថ្មី លេង​ស្ទីល​ស្នេហា​យ៉ាង​ផ្អែមល្ហែម (មានវីដេអូ)

តារាចម្រៀង​ស្រី​ដ៏​ល្បី​កញ្ញា មាស សុខ​សោភា បានធ្វើ​ឲ្យ​ប្រិយមិត្ត​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​យ៉ាងច្រើន ប្លែក​ភ្នែក​ថ្មីៗ​នេះ ជាមួយ​វីដេអូ​ចម្រៀង MV មួយ​បទ​ក្រោម​ចំណងជើង​ថា « Everywhere Together» ដែល​សម្តែង​ដោយ​រូបនាង​ផ្ទាល់ ជាមួយ​ទេសភាព​មាត់សមុទ្រ​ដ៏​ស្រស់ត្រកាល​គួរ​ឲ្យ​ទាក់ទាញ ។​

​បើទោះបីជា​កញ្ញា​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅហើយ​ក្តី តែ សោភា នៅតែមាន​រូប​សម្រស់​ហា​ក់​មិន​ប្រែប្រួល ពោលគឺ​កាន់តែ​ស្រស់ស្អាត​ខ្លាំង​ជាង​មុន ។ ជាការ​ពិតណាស់ កញ្ញា មាស សុខ​សោភា នៅតែ​បន្ត​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ព្រោះតែ​កញ្ញា​ត្រូវបាន​ចាត់ទុកថា​ជា​តារាចម្រៀង​ស្រី​១​ដួង ដែលមាន​ទឹកដម​សម្លេង​ដ៏​ពិ​រោះ​រណ្តំ ដែល​អាច​ច្រៀង​បត់បែន​គ្រប់​ទម្រង់​បទ​ចម្រៀង​ទាំងអស់ មិន​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ជិនណាយ​ឡើង ។ ក្រៅពីនេះ តារា​ស្រី​រូប​នេ​អ​តែងតែមាន​អ្វី​ថ្មីៗ ប្លែកៗ​ជានិច្ច មិន​ថា​បទ​ចម្រៀង​ថ្មី និង​ការ​ស្លៀកពាក់​តែងខ្លួន​របស់​នាង​នោះទេ ។​

​យ៉ាងណាមិញ ជាមួយ​បទ​ចម្រៀង​ដ៏​ពិ​រោះ​នេះ ត្រូវបាន​គេ​ដឹងថា សោភា បាន​ថត​សម្តែង​ដោយផ្ទាល់​ជាមួយ​គូស្នេហ៍​របស់​នាង​តែម្តង ក្នុង​ឈុត​ឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​នឹង​គ្នា នៅ​ទីកន្លែង​ទេសភាព​មាត់សមុទ្រ​យ៉ាង​ត្រជាក់ចិត្ត ៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ