• Miss Universe កម្ពុជា រឿន ណាត ដើរបង្ហាញ​ម៉ូដឈុត​តំណាងជាតិ ពោរពេញ​ដោយភាព​ជឿជាក់ នៅលើ​ឆាកប្រឡង​ទឹកដី​ប្រទេសថៃ! (មានវីដេអូ)

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ខែធ្នូនេះ បវរកញ្ញាឯក Miss Universe ប្រចាំកម្ពុជា កញ្ញា រឿន ណាត បានទៅចូលរួម ប្រកួតក្នុងកម្មវិធី «បវរកញ្ញាចក្រវាឡ» ឆ្នាំ ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ ដោយការចាកចេញ ទៅលើកនេះ គឺដើម្បីយកសម្លៀកបំពាក់តំណាងជាតិ មានឈ្មោះថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ព្រមទាំងគ្រឿងអលង្ការផ្សេងៗ យកទៅដើរបង្ហាញម៉ូដនៅលើឆាតអន្ដរជាតិ។

    យ៉ាងណាមិញ កាលពីយប់មិញ គេសម្គាល់ឃើញថា កញ្ញា រឿន ណាត ដែលគ្រងឈុតតំណាងជាតិ បានដើរនៅលើឆាកពោរពេញទៅដោយភាពជឿជាក់ និង ទំនុកចិត្ត បើទោះបីជាឈុតមួយនេះ មានទម្ងន់ធ្ងន់បន្តិចមែន ប៉ុន្តែនាងអាចធ្វើបានយ៉ាងល្អ។

    ការដើរបង្ហាញម៉ូដ ឈុតតំណាងជាតិ ពោរពេញទៅដោយស្នាមញញឹម របស់បវរកញ្ញាប្រចាំប្រទេសកម្ពុជា កញ្ញា រឿង ណាន បានធ្វើឲ្យទស្សនិកជនខ្មែរ មានក្ដីរំភើប ជាខ្លាំង ដោយសារតែនាងធ្វើបានយ៉ាងល្អ តាមរយៈ ការបង្ហាញពីសម្រស់ដ៏ស្រស់សោភា របស់នាង រួមជាមួយនឹងភាពជឿជាក់ របស់នាង ផងនោះ កាន់តែធ្វើឲ្យ រឿន ណាត មានភាពលេចធ្លោ ទ្វេឡើង។

    សូមជម្រាបថា ឈុតតំណាងជាតិខ្មែរ ដែលបានយកទៅ ចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ២០១៨ មានឈ្មោះថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ឬ «កម្ពុជា Kingdom of Wonder» ត្រូវបានគ្រងជាលើកដំបូង ដោយបេក្ខភាព បវរកញ្ញាចក្រវាល តំណាងឲ្យប្រទេសកម្ពុជា កញ្ញា រឿន ស៊ីណាត ដែលជាអត្តសញ្ញាណ បង្ហាញពីទំនៀមទម្លាប់ និង ប្រវត្តិសាស្រ្តកាលពីបុរាណកាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ