• យំលែងចេញ! ឃើញខោអាវដាក់លក់តាមអនឡាញស្អាត ខំកម្មង់ទិញ ពេលយកមកពាក់ ចេញជាឈុត លី សៀវ​ឡុង ទៅវិញ !

    ​ស្ត្រី​វៀតណាម​ម្នាក់ ថ្មីៗ​នេះ បាន​កុម្ម៉ង់​ទិញ​អាវ​ពណ៌​លឿង​ដ៏​ស្រស់ស្អាត​១​ឈុត ប៉ុន្តែ នាង​ប្រែជា​មានការ​ខកចិត្ត​ជា​ខ្លាំង និយាយ​លែងចេញ​តែម្តង ព្រោះថា នៅពេល​សាក​លពាក់​វា ស្រាប់តែ​មើលទៅ​ខុសគ្នា​ដាច់ស្រឡះតែម្តង ជាមួយនឹង​គំរូ​ដែល​តារា​ម៉ូ​ដែល​បានបង្ហាញ​នៅលើ​វេ​ប​សាយ​ ។​

    នារី​ខកចិត្ត​រូបនេះ​បាន​ចែករំលែក​ឲ្យ​ដឹងថា នាង​បាន​អន្ទះអន្ទែង​រង់ចាំ​កញ្ចប់​សម្លៀកបំពាក់​ជាខ្លាំង ។ ប៉ុន្តែ ផ្ទុយទៅវិញ វា​បាន​ត្រឹម​ជា​អាវយឺត​ឈុត​ជាប់​ពណ៌​លឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​ពេល​ពាក់​ទៅ ផ្នែក​ខ្លះ​របស់​វា ពុំ​ឃើញ​លេចចេញ​រាង​ឲ្យ​សម​សូម្បី​បន្តិច​សោះ ។​

    ​នៅពេល​ដឹងថា វា​ដូចជា​ថ្លុក​កំប្លែង​បែបនេះ នាង​បាន​ថត​រូបភាព​មួយចំនួន និង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ។ ដូច​ការរំពឹង​មែន អ្នកលេង​អ៊ីនធឺណិត​ជាច្រើន ផ្ទុះសំណើច​ឡើង​ហូរ​ទឹកភ្នែក និង​សូម្បី ប្រដូច​នាង​ទៅ​ស្តេច​គុន​កុង​ហ្វ៊ូ លី សៀវ​ឡុង ក្នុង​រឿង «Game of Death» ទៀតផង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ