(ភ្នំពេញ)៖ តារាសម្ដែង ស្រស់ស្អាត ព្រមទាំងជាអ្នកជំនួញវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ហាក់ដូចជាមានភាពមមាញឹកខ្លាំង ក្នុងវិស័យសិល្បៈរួមជាមួយ នឹងភាពប៉ិនប្រសប់ក្នុងការសម្ដែង។
ដោយឡែក ពាក់ព័ន្ធនឹង ចំណងស្នេហ៍ របស់កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងលោក លោក ប៉ុល វិបូ ហាក់កាន់តែមានភាព ផ្អែមល្ហែម ចុះសម្រុងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថ្មីៗនេះ នាងបានដឹកដៃគូស្នេហ៍ ទៅកម្សាន្តដល់កោះរ៉ុង ដេនឆ្នេសមុទ្រខ្មែរ ប្រកបដោយបរិយាកាស ស្រស់ស្រាយ សប្បាយ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ព្រមទាំង រំលេចភាព សិចស៊ី ក្នុងឈុតប៊ីគីនីយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ។
ជាការពិត ជាមួយនឹង សម្លៀកបំពាក់ស្អាតៗ គួរឲ្យទាក់ទាញ ជាពិសេស នាងបានបង្ហាញរាងនៅក្នុងឈុតប៊ីគីនី ក្នុងអាងហែលទឹកនោះ ស្រីស្រស់ប្រិមប្រិយ ម៉ាក់ សែនសូនីតា ហៅ (តូតា) ពិតជាទទួលបានពាក្យ សរសើរពីអ្នកគាំទ្រជាច្រើនលើរូបរាងរបស់នាងថា «ស្អាត» ខណៈដែលប្រិយមិត្តទស្សនិកជន ក៏ចង់ដឹងដែរថា ពេលណាអ្នកទាំងពីរ សម្រេចចិត្តចូលរោងការ ព្រោះថា អាជីពសិល្បៈ ហាក់ជោគជ័យ និងអាជីវកម្មបើកហាង ផែសមុទ្រ ក៏កាក់កបគួរសមខ្លាំងណាស់ដែរ។
ជាមួយគ្នានេះ ទស្សនិកជន នៅតែសម្គាល់ឃើញថា ម៉ាក់ សែនសូនីតា នៅតែមានរូបសម្រស់ស្រស់ស្អាត ជោគជ័យទាំងការងារ សិល្បៈ និងជំនួញ ហើយសម្រាប់ចំណងស្នេហ៍ជាមួយលោក ប៉ុល វិបូ ក៏កាន់តែ ផ្អែមល្ហែមទ្វេដង៕
ប្រភព៖ Khmertalking