ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃសុក្រទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger បានរៀប​ចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់​ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧- ២០១៨។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីគូស្វាមីភរិយាដែលឈ្នះរង្វាន់ ថ្នាក់​គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ស្រាបៀរ ABC Extra Stout ​បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងប៉ារីស ចំនួន ៥ រង្វាន់។ ស្រាបៀរ Heineken បានប្រគល់​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងអាំស្ទែដាំចំនួន ២ រង្វាន់។ ស្រាបៀរ Tiger បានប្រគល់​រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងបទពិសោធន៍រំភើបរីករាយនៃការជិះស្គីទឹកកក ចំនួន ១៥ រង្វាន់។ កម្មវិធីចាប់​រង្វាន់ផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍ PNN ​កាលពី​​ថ្ងៃអាទិត្យទី​ ៤ ​ខែវិច្ឆិកា ឆ្នាំ​​២០១៨ ។

លោក ជាម សុនិត និងអ្នកស្រី យ៉ាន ស្រីម៉ៅ មកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនគូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង អាំស្ទែដាំពីកម្មវិធីពិសេសនេះបានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរ Heineken។ ពួកគាត់ទាំងពីរបានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីពិសេសនេះ។

គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០១៩ ។ ស្រាបៀរ ABC Extra Stout នឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុងឡុងដ៏។ ស្រាបៀរ Heineken នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡូសអាន់ជ័រលេស ហើយស្រាបៀរ Tiger នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។

អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។
ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ