• អាក្រក់ម៉្លេស!!! ​លែង​លះ​ប្តី​យូរ​មក​ហើយ តែក្រោយដឹងថាប្តីស្លាប់ពេលកំពុងធ្វើការនៅកូរ៉េហើយទទួលបានសំណងរាប់ម៉ឺនដុល្លារ ស្រាប់តែរត់មកដណ្ដើមពីម្ដាយបង្កើតជនរងគ្រោះ

    ពលករ​ខ្មែរ​ម្នាក់ បាន​ជួប​គ្រោះ​ថ្នាក់​ត្រូវ​គ្រឿង​ចក្រ​អាអ៊ិច​កិន​ស្លាប់ អំឡុង​ពេល​បំពេញ​ការងារ​នៅ​តំបន់​ឧស្សាហកម្ម​​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា​កន្លង​ទៅ។ ទាំង​ក្រុមហ៊ុន និង​ក្រសួង​ដែល​ទទួល​ខុស​ត្រូវ​នៅ​ប្រទេស​កូរ៉េ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​សំណង​យ៉ាង​សមរម្យ​ជូន​គ្រួសារ​សព។ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​​ដែល​លែង​លះ​គ្នា​យូរ​មក​ហើយ ដោយ​មិន​ទាន់​ផ្ដាច់​អេតាស៊ីវិល បាន​ទាមទារ​ចំណែក​ច្រើន​លើស​លប់ ដណ្ដើម​យក​ទាំង​ចំណែក​ម្ដាយ​បង្កើត​ជន​រង​គ្រោះ​ទៅ​ទៀត។

    ជំនួយ​ការ​មេធាវី​ម្នាក់ ឈ្មោះ ចិន្តា ដែល​ជួយ​ដោះ​ស្រាយ​រឿង​សំណង​នៅ​កូរ៉េ បាន​ទម្លាយ​រឿង​នេះ​ចេញ​មក ក្រោយ​ពេល​ហួស​ចិត្ត​នឹង​ទង្វើ​របស់​ស្ត្រី​ជា​អតីត​ប្រពន្ធ​ម្នាក់​នោះ។ សំណង​ដែល​ទទួល​បាន​មាន ២​លើក សរុប​ប្រមាណ ១៦​ម៉ឺន​ដុល្លារ។ ចំណែក​ដែល​ត្រូវ​បែង​ចែក គឺ​ប្រពន្ធ ៦០​ភាគ​រយ និង​ម្ដាយ​បង្កើត ៤០​ភាគ​រយ។ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទាមទារ​លើស​ពី​នេះ។ ចំណែក​លុយ​ដឹក​សព​មក​ខ្មែរ និង​លុយ​ធ្វើ​បុណ្យ គឺ​ម្ដាយ​បង្កើត​ជា​អ្នក​ចេញ​ទាំង​អស់។

    ដើម្បី​ដឹង​រឿង​ច្បាស់ សូម​អាន​ការ​បញ្ជាក់​របស់​ជំនួយការ​មេធាវី​ដែល​មាន​ឈ្មោះ ចិន្តា។ ខាងក្រោម​នេះ គឺជា​ឯកសារ​ភស្តុតាង និង​បកស្រាយ​ពី​មុខមាត់​ពិត​របស់​ម្ចាស់​អា​ខោ​ន @srey neath ngun៖

    «​នាង​ឈ្មោះ ប្រុស ស្រីនាត​ដែល​អាច​និយាយបានថា ជា​ប្រពន្ធ​សព​(​ស្លាប់​កាលពី​ថ្ងៃទី​១៣ ខែ​៩ ឆ្នាំ​២០១៨ កន្លង​ទៅ ដោយ​គ្រោះថ្នាក់​ស្លាប់នៅ​ការដ្ឋាន​សំ​ណង​នៅ​តំ​បន់​ប៊ូសាន់​) និង​រឿងហេតុ​។​ ​តាមពិត​ម្ចាស់​អា​ខោ​ន និង​សព បាន​លែងលះគ្នា ឈប់​ទំនាក់ទំនង​គ្នា ឈប់​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ណាស់​មកហើយ គ្រាន់តែ​ម្ចាស់​អា​ខោ​ន មិន​ព្រម​ផ្តាច់​អេតាស៊ី​វី​ល ដូច្នេះ​ទោះជា​យ៉ាងណា​តាម​ផ្លូវច្បាប់​គឺ​ចាត់ទុកជា​ប្រពន្ធ តែបើ​តាម​ភាព​ជា​មនុស្ស គឺ​មិនមែនជា​ប្រពន្ធ​ឡើយ​។ ព្រោះ​មិន​ថា មិត្ត​របស់​សព​នៅ​កូរ៉េ និង​ខាង​ក្រុមហ៊ុន ក៏​មិនដែល​ដឹងថា បង​ប្រុស​នោះ​មាន​ប្រពន្ធដែរ​។

    ​អញ្ចឹង​ទៅ​ក៏​មាន​ការ​ព្រម​ព្រៀង បែងចែក​សំណង​នៃ​ការស្លាប់​របស់​សព​(​សំណង​ពី​ក្រុមហ៊ុន និង​សំណង​សាន់ចេ​) ជា​ពីរ គឺ​ព្រម​ព្រៀង​គ្នា ម្ចាស់​អា​ខោ​ន ៦០% និង​ម្តាយបង្កើត​សព ៤០%(​ឯកសារ​ខាងក្រោម​)​។ ​ចំណែក ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​ផ្សេងៗ គឺ​ម្ចាស់​អា​ខោ​ន​បាន​និយាយថា មិន​អោយ​ទៅ​​ម្តាយ​សព​ដាច់ខាត​។ ហើយ​ពួកគាត់​បាន​ផ្ទេរ​សិទ្ធ​ក្នុង​ការ​ទាមទារ​សំណងម​កអោយ​កា​រិ​យា​ល័​យ​របស់​យើង​ខ្ញុំ ដោយ​យល់​ព្រម​ផ្តល់​សេវា​ការងារ​ជូន​យើង​ខ្ញុំ​។ ដូច្នេះ នាង​ខ្ញុំ​ធ្វើទៅតាម​កាតព្វកិច្ច​ដូចដែល​បានចែង​ក្នុង​លិ​ខិត​ផ្ទេរ​សិទ្ធ​។

    សំណង​ទី​១ ដែល​ពួកគាត់​ទទួលបាន គឺ ៧០​លាន​វ៉ុន ស្មើ​និង ៦៤៨៥៤.៧៥​ដុល្លារ​។ សំណង​នេះ គឺជា​សំណង​ជំងឺ​ចិត្ត​ពី​ខាង​ក្រុមហ៊ុន​ដោយ​ការ​ព្រម​ព្រៀ​ង​គ្នា ដំបូ​ងខាង​ក្រុមហ៊ុន​ព្រម​អោយតែ ៤០​លាន​វ៉ុន​តែប៉ុ​ណ្ណោះ តែ​ខាង​កា​រិ​យាល័យ​យើង​ខ្ញុំ ជួយ​ទាមទារ​អោយបាន​រហូតដល់ ៧០​លាន​វ៉ុន​។​ហើយ​ពួកគាត់​ក៏​ចែកគ្នា​ទៅ ចំណែក​ថ្លៃ​ដឹក​សព​មក​ខ្មែរ ៥០០០​ដុល្លា​ជាង គឺ​ម្តាយបង្កើត​សព ជា​អ្នកចេញ​ទាំងអស់ ដោយ​ចង់ឃើញ​មុខ​កូន​របស់​ខ្លួន​ជា​លើកចុងក្រោយ។

    តែ​ពេល​ដំបូង គឺ​ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ មិន​អោយ​ដឹក​សព​មក​ខ្មែរ​ឡើយ ព្រោះ​លឺថា​ថ្លៃ​ដឹក​ថ្លៃ ប្រហែល ១​ម៉ឺន​ដុល្លារ គឺ​ចង់អោយ​បុជា​នៅ​កូរ៉េ ដើម្បី​កុំ​អោយ​ខាត​លុយ​។ ចំណែក​ការ​រៀ​ប​ចំ​បុណ្យសព ម្តាយបង្កើត​សព ធ្វើ​អស់​ប្រហែល ១​ម៉ឺន​ដុល្លា ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ​ចូល ទឹកប្រាក់ ១០០០​ដុល្លា​! ហើយ​ចំណែក​ប្រាក់ខែ​ចុងក្រោយ​របស់​សព ក៏​បាន​ទៅ​នាង​ដែរ ពេល​នោះ​។

    បន្ទាប់ពី​នោះមក យើង​ខ្ញុំ​បាន​រៀប​ចំ​ឯកសារ​ទាមទារ​យក​សំ​ណង​សាន់​ចេ ដោយ​នាង​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ទាំងអស់គ្នា​ហើយ​ថា យើង​និង​ខំប្រឹង​អោយ​អស់ពី​សម្តថ​ភាព​ដោយ​ប្រើ រយៈពេល ប្រហែល ២​សប្តាហ៍ ទៅ ៤​សប្តាហ៍ ក្រោយពី​ដាក់​ឯកសារ​ទៅ​ក្រសួង​근로복지공단 ទើប​ទទួលបាន​សំណង ព្រោះ​ករណី​ខ្លះ ៣​ទៅ​៤​ខែ ទើប​ទទួលបាន ដោយសារ​និតិវិធី​របស់​ក្រសួង​គេ​។

    ​តែ​ក្រោយពី​បាន​ប្រាក់​សំណង​លើកទី​១ មិនទាន់បាន ២​សប្តាហ៍ ស្រួលបួល​ផង ​គឺ​ផ្ញើ​សារ​មក​អុកឡុក​ខាង​ខ្ញុំ និង​តេ​មក​ឥត​ឈប់​ឈ​រ ទើប​នាង​ខ្ញុំ​តេ​ទៅ​សួរ​ក្រសួង​ជា​ញឹ​ក​ញាប់ ថា គ្រួសារ​សព​ប្រញាប់​លុយ រហូត​ខាង​ក្រសួង​គេ ហួសចិត្ត គេ​ថាអោយ​ប្រពន្ធ​នោះ​តេ​មក​ក្រសួង​ផ្ទាល់​មក តាំងពី​គេ​ធ្វើ​មក គេ​មិនដែល​ឃើញ​គ្រួសា​រណា ត្រូវការ​លុយ​សព រ​ហន់ បែប​នេះទេ​។

    ​ដូច្នេះ នាង​ខ្ញុំក៏​ប្រាប់​អោយ​ម្ចាស់​អា​ខោ​ន​តេ​ទៅ​ក្រសួង​(​រក​អ្នក​ចេះ​អង់គ្លេស​និយាយក៏បាន កូរ៉េ​ក៏បាន​) ដល់​តែ​នាង​ខ្ញុំ​ប្រាប់​បែបនោះ ស្រាប់តែ​ម្ចាស់​អា​ខោ​ន​ប្រែសម្តី​ភ្លាម​ថា គាត់​មាន​តឿន​ឯណា​! រំលង​បាន ២​ថ្ងៃ គឺ​ចាប់ផ្តើម​អុកឡុក​ទៀត​។ តែ​តាម​ពាក្យសន្យា នៅ​សប្តាហ៍​ទី​៤ ប្រាក់​សំណង​ទី​២ យើង​បាន​ទាមទារ​បាន ដូច​ក្នុង​រូប​សៀវភៅ​ធនាគារ​ខាងក្រោម គឺ ១០០១០៩.៧៧​ដុល្លារ​។

    ​តែ​នៅ​ថ្ងៃទី​១ ខែ​១១ ពេល​ទទួល​បើក​លុយ​សំណង គឺ​ម្ចាស់​អា​ខោ​ន ជា​ប្រពន្ធ មិន​ព្រម​អោយ ៤០%​ទៅ​ម្តាយបង្កើត​ឡើយ គឺ​ចង់បាន​ថែម​ទៀត​។ ប្រកែក​គ្នា​ទៅ​ប្រកែក​មក អស់​រយៈពេល​ជាច្រើន​ម៉ោង រហូត​ដាច់បាយ​ថ្ងៃត្រង់ (​មាន​វិដេអូ​ក្នុង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​ធនាគា​រ​)​ គឺ​នាង​សុំ​ថែម ២០% មិនដឹង ២៥%​មិនដឹង​(​នាង​ខ្ញុំ​ភ្លេច​) មាន​ន័យថា ម្តាយបង្កើត​បានតែ ២០%​ឬ ១៥%​ប៉ុណ្ណោះ​។ ដោយ​យក​លេស​ថា យកទៅ​ចិញ្ចឹម​កូន ២​នាក់ (​កូន ១ ជា​កូន​ជា​សព​ដែល​ស្លាប់​មែន​, តែ កូន​១​ទៀត ជា​កូន​ប្តី​មុន គ្មាន​ជាប់​សាច់ឈាម​ជាមួយ​សព​ឡើយ​)​។

    ដោយ​ហត់​ពេក និង​និយាយ​ជាមួយ​មនុស្ស​និយាយ​ស្តាប់​គ្នា​មិន​បាន​ពេក ម្តាយបង្កើត​សព ក៏​សុខចិត្ត អោយ​ថែម ២៨០០​ដុល្លា ដើម្បី​បាន​ទៅ​ផ្ទះ​រៀងខ្លួន​។ ម្តាយបង្កើត​សព គាត់​ថា បើ​តាម​តែ​អាណិត​ចៅ ២០%​នោះ ក៏​អោយ​ដែរ តែ​ក្នុង​អំឡុងពេល រង់ចាំ​សំណង​ទី​២​នេះ គឺ​នាង​អុកឡុក​ខាង​គាត់​ណាស់ ហើយ​ថែមទាំង ជេរ ដៀល គ្រួសារ​គាត់​ថា គ្រួសារ​អាចម៍ និង​ពាក្យអសុរស​ផ្សេងៗ ដូច្នេះ​គាត់​សម្រេច​មិន​អោយ​តែម្តង​

    ​នាង​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​នាង​ខ្ញុំ​ខ្ញុំ ដូចដែល​បាន​ចែក​ក្នុង​លិខិត​ផ្ទេរសិទ្ធ​អស់ហើយ ចំណែក​អ្វី​ផ្សេងៗ​ក្រៅពី​នេះ​(​លុយ​សាំ​សុង​៥០​ម៉ឺន​វ៉ុន -​ល​-) និង​ការ​យក​របស់រ​បរស​ព​ទៅអោយ វា​គឺជា​ទឹកចិត្ត​របស់​នាង​ខ្ញុំ តែ​ម្ចាស់​អា​ខោ​ន​នេះ មិន​ស្គាល់​ពី​តម្លៃ​ទឹកចិត្ត​របស់​មនុស្ស ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ដាក់​នាង​ខ្ញុំ និង​និយាយ​គ្មាន​ហេតុផល ក្នុង​អំឡុងពេល​រង់ចាំ​ប្រាក់​សំ​ណង​លើក​ទី​២ ដូច្នេះ ក្រោយពី​បញ្ចប់​ភារកិច្ច បើក​សំណង​លើកទី​២​ហើយ គឺ​នាង​ខ្ញុំ​សម្រេចចិត្ត ប្លុក​ហ្វេ​ស​បុក​នាង​ចោល​តែម្តង​។​

    គួរ​បញ្ជាក់​ដែរ​ថា ពលករ​ឈ្មោះ ឈឿម​ សេរីវឌ្ឍនះ អាយុ៣៣ឆ្នាំ​ ធ្វើ​ការងារ​ផ្នែក​សំណង់ បាន​ជួប​គ្រោះ​ថ្នាក់​ត្រូវ​អាអ៊ិច​កិន​ស្លាប់​បាត់បង់ជិវិត​កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៨។ ជន​រង​គ្រោះ​មាន​ស្រុក​កំណើត​ នៅ​ភូមិ​ទួលតាឯក​ ឃុំ​ស្វាយប៉ោ​១​ ទីរួមខេត្ត​បាត់ដំបង។ តាម​ច្បាប់​ការងារ​កូរ៉េ ទាំង​ក្រុមហ៊ុន និង​ក្រសួង​ដែល​ពាក់​ព័ន្ធ បាន​យក​ចិត្ត​ទុក​ដាក់​លើ​សំណង​សមស្រប​ជូន​គ្រួសារ​សព ប៉ុន្តែ​ខាង​គ្រួសារ​សព​ពី​ខ្មែរ​បែរ​ជា​នាំ​រឿង​ស្មុគស្មាញ​ព្រោះ​ការ​ដណ្ដើម​សំណង​ទៅ​វិញ៕

    ប្រភព៖ khmer-global

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ