មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹប Leicester City ត្រូវបានលាតត្រដាង

ការធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់ម្ចាស់ក្លឹប Leicester City និងមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានបង្ហើបឡើងអោយដឹងពីមូលហេតុដែលនាំអោយមានមហន្តរាយដ៏រន្ធត់បានកើតឡើងនោះ គឺបណ្តាលមកពីប្រពន្ធបញ្ជានៅផ្នែកកន្ទុយឧទ្ធម្ភាគចក្រ មិនអាចគ្រប់គ្រងបានបានពីអ្នកបើកបរ។ គួររំលឹកផងដែរថា មហាសេដ្ឋីមានប្រាក់ពាន់លានលំដាប់ទី៥ នៅប្រទេសថៃលោក Vichai Srivaddhanaprabha, ព្រមជាមួយបុគ្គលិកនិងជាអតីតបវរកញ្ញាថៃនាង Nursara Suknamai និងជំនួយការរបស់លោក Kaveporn Punpare, អ្នកបើកយន្តហោះ Eric Swaffer និងដៃគូនាង Izabela Roza Lechowicz ត្រូវបានបាត់បង់ជីវិតទាំងអស់នៅក្នុងគ្រោះថ្នាក់ធ្លាក់នេះកាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៨ នៅខាងក្រៅ កីឡាដ្ឋាន King Power ភាគខាងកើតចក្រភពអង់គ្លេស។

របាយការណ៍ស្ថាប័ន្តស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាស ហៅកាត់ថា(AAIB) បានរកឃើញថាម្ជុលត្រូវបានផ្ដាច់ចេញពីប្រព័ន្ធបញ្ជាទៅផ្នែកកន្ទុយដែលបង្កអោយ ឧទ្ធម្ភាគចក្រមិនអាចដំណើរការបានដូចធម្មតា។ របាយការណ៍នេះបានបញ្ជាក់លំអិតពីការរកឃើញថាបញ្ហាសំខាន់នោះគឺ ស្នប់បញ្ជាទៅផ្នែកនៃកន្ទុយឧទ្ធម្ភាគចក្រផលិតនៅប្រទេសអ៊ីតាលីម៉ូដែល Augusta AW ១៦៩ ត្រូវបានផ្ដាច់ចេញពីឈ្នាន់របស់អ្នកបើកបរធ្វើឱ្យវាក្លាយទៅជាបញ្ហាដែលមិនអាចគ្រប់គ្រងបាន។

AAIB កំពុងធ្វើការជាមួយស្ថាប័ន្តដែលពាក់ព័ន្ធដើម្បីកំណត់អត្តសញ្ញាណកត្តាផ្សេងទៀត ដែលជាមូលហេតុនៃឧប្បទវហេតុនេះ និងបានចេញសេចក្តីប្រកាសជូនដំណឹងដល់ម្ចាស់ឧទ្ធម្ភាគចក្រស្រដៀង គ្នានេះដើម្បីពិនិត្យមើលយន្ដការនៃចំនុចដំណើរការគ្រឿងម៉ាស៊ីនដើម្បីជៀសវាងការជួបបញ្ហាដូចករណីនេះ។

ប្រភព៖ Cambosport

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ