(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ១០ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ គិតចាប់ពីចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់ស្រុកស្វាយចេក និងស្រុកថ្មពួក។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង ១០ ផងដែរ។
»» លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ៖
ស្ថានីយ/ដេប៉ូចំនួន ០៧ មិនមានអនុលោមភាពផែ្នកបរិមាណ រួមមាន ៖
១. ដេប៉ូតេលា ឃាង សឿន ស្ថិតនៅឃុំ អូរបីជាន់ ស្រុកអូរជ្រៅ
២. ដេប៉ូតេលា ពៅ ណារ៉ុង ស្ថិតនៅឃុំ ចម្ការគ ស្រុកស្វាយចេក
៣. ដេប៉ូតេលា សារិន សុខារតនៈ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក
៤. ដេប៉ូតេលា វី សេងនាង ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក
៥. ដេប៉ូតេលា ឈិន ផល្លា ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក
៦. ដេប៉ូតេលា ឈាន ធានអ៊ីក ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក
៧. ដេប៉ូ LHR ស្ថិតនៅឃុំគំរូ ស្រុកថ្មពួក
ស្ថានីយ/ដេប៉ូចំនួន ០២ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព ៖
១. ដេប៉ូតេលា វីរៈ ស្រីធឿត ស្ថិតនៅឃុំទ្រាស ស្រុកស្វាយចេក
២. ដេប៉ូតេលា ប៉ក់ ម៉ាប់ ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក
មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ចំនួន ០៨ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមលើកទី១ ។ ចំណែកដេប៉ូ ឃាង សឿន ឋិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ចែងតាមនីតិវិធី ក្រោយត្រូវបានរកឃើញភាពមិនអនុលោមជាលើកទី២ហើយ៕
ប្រភព៖ thmeyload