កីឡារបាល់ទាត់ជាកីឡារមួយប្រភេទ ដែលកំពង់ពេញនិយមខ្លាំង មិនថាក្នុងប្រទេសកម្ពុជាយើង ឬនៅក្រៅប្រទេសឡើយ។ រដ្ឋាភិបាលកម្ពុជាយើងតែងលើទឹកចិត្តឲ្យប្រជាជនលេងកីឡារដើម្បីសុខភាព ជាពិសេសកីឡាបាល់ទាត់ ដែលគ្រប់គ្នាតែងនិយាយថា លេងបាល់ទាត់ គឺទាត់គ្រឿងញៀន។
តែមានរឿងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដោយអភិបាលខេត្ត ឈួរ ចាន់ឌឿន បានដាក់លិខិតស្នើរទៅខាងក្រសួងអប់រំ ដើម្បីស្នើរមិនឲ្យលេងបាល់ទាត់ ហ្វឹកហាត់បាល់ទាត់ ឬលេងបាល់ទាត់កំសាន្ត នៅលើពហុដ្ឋានបាល់ទាត់ដែលមានអាយុកាលចំណាស់មួយកន្លែងនៅទល់មុខសាលាខេត្ត ក្រោមហេតុផល វាបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងសំលេងរំខាន។
ជំវិញបំរាមនេះធ្វើឲ្យយុវជនដែលស្នេហាវិស័យបាល់ទាត់ សំដែងការមិនពេញចិត្តចំពោះចំណាត់ការមួយនេះ ដោយសារតែេហតុផលនេះមិនសមហេតុផល។
សូមបញ្ជាក់ថាជំវិញពហុដ្ឋាននេះ មានផ្លូវឆ្លងកាត់ជុំវិញ ដែលប្រជាពលរដ្ឋតែងធ្វើដំណើរឆ្លងកាត់។ ចំពោះទីលានលេងបាល់ទាត់មួយនេះមិនមានរបងព័ទ្ធជំវិញនោះទេ។ ពេលខ្លះគ្រាប់បាល់បានហោះចេញពីទីលាន ទៅប៉ះជាមួយអ្នកធ្វើដំណើរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ ហើយនេះអាចជាហេតុផល ដែលធ្វើឲ្យអភិបាលខេត្តសម្រេចចិត្តមិនឲ្យលេងបាល់ទាត់ក្នុងទីលានមួយនេះបន្តទៅទៀត។
ចំពោះមតិមួយចំនួនបែរជារិះគន់ចំពោះចំណាត់ការនេះ ដោយយល់ថាអភិបាលខេត្ត ឬអ្នកដែលជាប់ពាក់ព័ន្ធគួរកដំណោះស្រាយមួយឲ្យបានសមស្របជៀសវាងរកលេស ដើម្បីបិទទីលានបាល់ទាត់មួយនេះ ហើយថ្ងៃក្រោយអាចយកទៅលក់ឲ្យក្រុមហ៊ុនឯកជនធ្វើរវិនិយោគទៅវិញ។ ក្រសួងគួរតែជួយធ្វើរបង ឬដាក់សំណាញ់ជំវិញទីលានបាល់ទាត់ដើម្បីការពារគ្រាប់បាល់មិនឲ្យចេញក្រៅទីលាន។ មួយវិញទៀតគ្រប់ពហុដ្ឋានបាល់ទាត់និមួយៗ ត្រូវចំណាយថវិការច្រើនណាស់ ដើម្បីសាងសង់វាឡើង។
ដូចនេះហើយមត្តិមួយចំនួនសូមឲ្យអភិបាលខេត្តសម្រេចចិត្តឡើងវិញ តើគួរបិទទីលានលេងបាល់ទាត់មួយនេះចោល ឬធ្វើការរៀបចំឡើងវិញ ដើម្បីកុំឲ្យខាតថវិការជាតិច្រើន និងជាមុខមាត់របស់ខេត្តផងដែរ៕