• មិនមែនខ្សែ USB Type-C ទាំងអស់ដូចគ្នា​ទេ ខ្លះលឿន ខ្លះយឺត ខ្លះអាចធ្វើឲ្យទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកមានបញ្ហាទៀត! (មានវីដែអូ)

    ខ្សែ USB-C អាច​បញ្ជូន​ទិន្នន័យ ថាមពល​ថ្ម រូបភាព សំឡេង បាន​ល្អ​ប្រសើរ ហើយ​មាន​បំពាក់​នៅ​​លើ​ឧបករណ៍​ថ្មីៗ​ជាច្រើន​។

    USB-C ជា​ប្រភេទ​ខ្សែ​ភ្ជាប់ មិនមែន​ជា Protocol នោះ​ទេ។ Protocol សំដៅ​លើ​អ្វី​ដែល​ខ្សែ​អាច​បញ្ជូន និង​បញ្ជូន​បាន​លឿន​ប៉ុណ្ណា​។ ខ្សែ USB-C ខ្លះ​ជា​ខ្សែ USB 3.1 ជំនាន់​ទី ២ ផ្តល់​ល្បឿន​បញ្ជូន​លឿនទ្វេដង​។

    ការ​ប្រើ​ខ្សែ USB-C សាក​ថ្ម​ទូរសព្ទ Android នឹង​មិន​លឿន ដូច​ខ្សែ​ដែល​ប្រើ​ជាមួយ External Hard Drive នោះ​ទេ។កាន់​តែ​ស្មុគស្មាញ ពេល​ប្រើ​ដុយ​បំបែក ពី USB-C ទៅ​ប្រភេទ Connector ផ្សេង ដូចជា​រន្ធ​កាស​ជាដើម​។ ដុយ​បំបែក​ផ្តល់​លទ្ធផល​មិន​ស្មើ​គ្នា​នោះ​ទេ ដោយ​ដុយ​បំបែក​ទៅ​រន្ធ​កាស​ភ្ជាប់​ជាមួយ​ទូរសព្ទ​មួយ មិន​ធានា​ថា​អាច​ដំណើរការ​ជាមួយ​ទូរសព្ទ​ក្រុមហ៊ុន​ផ្សេង​នោះ​ឡើយ​។

    ស្មាតហ្វូន និង​កុំព្យូទ័រ​ជាច្រើន អាច​សាក​ថ្ម​ប្រើ​ខ្សែ​ភ្ជាប់ USB-C ប៉ុន្តែ​ចំនួន​ថាមពល​ដែល​ខ្សែ​អាច​បញ្ជូន អាច​ខុសគ្នា​។ ករណី​ខ្លះ កុំព្យូទ័រ​ត្រូវការ​ថាមពល​ពីរ​ដង​ធៀប​នឹង​តម្រូវការ​របស់​ស្មាតហ្វូន​។ បើសិនជាថាមពល​ថ្ម​បញ្ជូន​ច្រើន​ជាង​សមត្ថភាព​រន្ធ​ភ្ជាប់​អាច​ចែកចាយ អាច​ធ្វើ​ឲ្យ​រន្ធ​លែង​ដំណើរការ​បាន​។ ខ្សែ USB-C ស្រ៊ីន​ចេញ​ពី​ក្រុមហ៊ុន មាន​សមត្ថភាព​រក្សា​តុល្យភាព​ថាមពល​ចូល​បាន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ