ទីក្រុងពីរនៅភាគខាងជើងប្រទេសចិន គឺ Xinjiang និង Henan បានរងការវាយប្រហារដោយខ្យល់ព្យុះធូលីពាសពេញទីក្រុង។
យោងតាមអ្នកធ្វើយុទ្ធនាការអាកាសធាតុ និងថាមពលរបស់អង្គការ Greenpeace East Asia គឺលោក Huang Wei ឲ្យដឹងថា “គោលនយោបាយអនុគ្រោះដល់ធ្យូងថ្មនិងឧស្សាហកម្មធុនធ្ងន់ កំពុងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។ គោលនយោបាយសេដ្ឋកិច្ចដែលអនុគ្រោះដល់ឧស្សាហកម្មធ្យូងថ្ម បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន។” តាមពិតទៅព្យុះនេះ បង្កឡើងដោយសារផ្សែងពីការដុតធ្យូងថ្ម និងផ្សែងយានយន្ដបង្កឲ្យមានការបំពុលខ្យល់ខ្លាំង ទើបធ្វើឲ្យមានធូលីលាយជាមួយព្រិលធ្លាក់មកតែម្ដង។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិន បានចាត់វិធានការដើម្បីពង្រីកយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងការបំពុលខ្យល់អាកាស ដើម្បីដាក់សម្ពាធដល់អាជ្ញាធរមូលដ្ឋានឲ្យសម្អាតភាពកខ្វក់ក្នុងបរិយាកាស៕
ប្រភព៖ Sabay