រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានក្លាយទៅជាគោលដៅវិនិយោគដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី ដែលជាការទាក់ទាញយ៉ាងខ្លាំងនូវផលទុនអន្តរជាតិ ហើយចិនបានក្លាយជាទៅជាដៃគូពាណិជ្ជកម្ម និងជាប្រភពនៃផលទុនបរទេសដែលធំបំផុតនៅកម្ពុជា។
លំហនៃការអភិវឌ្ឍសម្រាប់ពេលអនាគតនៃកម្ពុជា ជាអ្វីដែលវិនិយោគិនជាច្រើនមានចំណាប់អារម្មណ៍។ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយវិនិយោគទូលំទូលាយ និងបើកចំហ ដោយមិនមានការត្រួតត្រាអត្រាប្តូររូបិយវត្ថុអន្តរជាតិ ហើយមានប្រព័ន្ធអនុគ្រោះពន្ធ សេចក្ដីទាមទារសម្រាប់ការវិនិយោគទាប និងសណ្ឋានចំនួនប្រជាជនដែលមានវ័យក្មេង ដែលមានអាយុជាមធ្យមទានជាង ៣០ ឆ្នាំ។
ជាក់ស្ដែងក្រុមហ៊ុន Zhengheng Development (ជឹងហឹង) បានក្លាយជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគលើការអភិវឌ្ឍ និងទេសចរណ៍វិជ្ជាជីវៈដំបូងមួយដែលបានចូលខ្លួនមកក្នុងទីផ្សារប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៨ ក្រុមហ៊ុននេះ បានបើកសម្ពោធគម្រោងតារាសាគរ-ឈូងសមុទ្រវែង ដែលជាផ្នែកដំបូងគេបំផុតនៃគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៌ តារាសាគរ។ នេះគឺជាការជំរុញមួយនៃយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ប្រទេសចិន និងកម្ពុជា លើមូលដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ។
គម្រោងនេះគ្របដណ្ដប់ផ្ទៃដី ២០០ ហិកតា ជាមួយនឹងការបែងចែកជា ៨ ផ្នែករួមមាន តំបន់ឧស្សាហកម្មបច្ចេកវិទ្យា វិថីទស្សនីយភាពពាណិជ្ជកម្ម Apartment មើលឃើញសមុទ្រ វិឡាភ្នំ តំបន់ស្នូលទេសចរណ៍ កំពង់ផែនាវា និងបណ្តុំសណ្ឋាគារ។ បន្ថែមទៅលើនេះទៀត ក៏រួមមានតំបន់រមណីយដ្ឋានព្រៃកោងកាង ទីធ្លាវាយកូនហ្គោលលើភ្នំ រមណីយដ្ឋានពាណិជ្ជកម្មនិងកម្សាន្ត ព្រលានយន្តហោះ តំបន់ពាណិជ្ជកម្មសេរី ផ្សារួចពន្ធ ព្រមទាំងរមណីយដ្ឋានជាច្រើនទៀតដែលកំពុងតែត្រូវបានធ្វើការសាងសង់។
នៅឆ្នាំ ២០២០ នឹងមានជើងហោះហើរផ្ទាល់នៅក្នុងស្រុក និងទៅបណ្ដាប្រទេសក្នុងអាស៊ីអាគ្នេយ៍នានា។ នៅក្រោមប្រតិបត្តិការនៃកំពង់ផែដែលមានលទ្ធភាពផ្ទុកទំនិញ ៥០០០ តោន ដែលកំពុងតែស្ថិតក្រោមការសាងសង់ នាវានឹងអាចធ្វើដំណើរទៅក្រុងព្រះសីហនុដោយចំណាយពេលត្រឹមតែ ៤០ នាទីតែប៉ុណ្ណោះ ខណៈកំពង់ផែចំណុះ ២ ម៉ឺនតោនកំពុងស្ថិតក្នុងគម្រោងបន្ទាប់។ បន្ថែមពីនេះ ផ្លូវទៅមក ប្រវែង ៦៨ គីឡូម៉ែត្រ ដែលអាចឲ្យរថយន្ត៤ គ្រឿងបើកទន្ទឹមគ្នាបាន តភ្ជាប់នឹងផ្លូវជាតិលេខ ៤៨ នៃកម្ពុជា ក៏ត្រៀមបង្ហាញខ្លួនដែរ។
ក្រៅពីនោះ តំបន់ឧស្សាហកម្មឆ្លាតវៃទំហំ ៥៥ ហិកតា ដែលមានតំបន់មុខងារមួយចំនួន ដូចជាអគារការិយាល័យ Apartment កម្ពស់ច្រើនជាន់ វិថីពាណិជ្ជកម្ម ក្លិបរាត្រី សណ្ឋាគារប្រណីត និងកន្លែងហាត់កីឡាជាដើម ដែលនឹងបំពេញតាមសេចក្ដីចង់បានរបស់ក្រុមអ្នកដែលចូលមកក្នុងតំបន់។
កាលពីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៨ ភាគីខាងកម្ពុជាដែលមានឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កម្ពុជា ជាតំណាង និងខាងក្រុមហ៊ុន Zhengheng ប្រចាំកម្ពុជា ដែលមានលោក តឹង ពីភីង ជាប្រធានបានធ្វើពិធីសម្ពោធជាសាកល និងពិធីបញ្ចុះបឋមសិលារបស់គម្រោងជាផ្លូវការហើយ។ គម្រោងទាំងមូលកំពុងដំណើរការអភិវឌ្ឍន៍ ឯលទ្ធផលនឹងនាំឲ្យឃើញជាក់ស្ដែងតាមពេលវេលាដែលបានកំណត់៕
ប្រភព៖ Sabay