• ញ៉ាក់សាច់! រថយន្តកាមរីឆ្លាម ប៉ះជាមួយម៉ូតូ ខ្ទេចគ្មានសល់ និងបណ្តាលឲ្យមនុស្ស០៣នាក់ បានស្លាប់ភ្លាមៗ

    ខេត្ដសៀមរាប ៖ នៅវេលាម៉ោង២២:៤៥នាទីយប់ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចចន្លោះវត្តខ្នាត លើកំណាត់ផ្លូវជាតិលេខ៦ មានករណីគ្រោះចរាចរណ៍ រវាងយន្តកាមរីឆ្លាមជិះគ្នា២នាក់ និង ម៉ូតូ ហុងដាឌ្រីម១គ្រឿង ជិះម្នាក់ឯង ហើយរថយន្តបានបន្តទៅបុកផ្ទុបនិងដើមចាន់រីទៀត បណ្តាលអោយស្លាប់ទាំង០៣នាក់ នៅកន្លែងកើតហេតុ ចំណែករថយន្តនិងម៉ូតូខូចខាតទាំងស្រុង។

    ប្រភពពីសមត្ថកិច្ចបានអោយដឹថាជនរងគ្រោះមានឈ្មោះ ៖

    ១.ឈ្មោះ ខឿម វិចិត្រ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

    ២.ឈ្មោះ ជាម សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

    ៣.ឈ្មោះ ភាន់ សាវីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

    សូមរំលឹកថា នៅត្រង់ចំណុចចន្លោះវត្តខ្នាត លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក តែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ព្រោះ ផ្លូវមានសណ្ឋានកោង រាងអក្ស N ហើយងងឹត បើអ្នកបើកបរឆ្លងកាត់ ប្រើល្បឿនលើសកំណត់ ច្បាស់ជាមិនអាចគ្រប់គ្រងយានយន្តបាន អាចបណ្តាលអោយមានគ្រោះថា្នក់ចរាចរណ៍កើតឡើង ជាយកថាហេតុ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ