ក្នុងទីក្រុងមួយរបស់ជប៉ុន ​ផ្ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ ដោយសារ​ប្រជាជន​ធ្លាក់​ចុះ​ខ្លាំង​មក​នៅ​ត្រឹម​ប្រមាណ ៥ ២០០​នាក់​ប៉ុណ្ណោះ

ការ​ចែកផ្ទះ​ដោយ​ឥតគិតថ្លៃ ហាក់​ដូច​ជា​គម្រោង​ការ​បោកប្រាស់​របស់​ឈ្មួញ ប៉ុន្តែ​ក្នុង​ប្រទេស​ជប៉ុន​ពិត​ជា​មាន​រឿង​នេះ​កើត​ឡើង​មែន​ដោយ​សារ​ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​អចលនទ្រព្យ​មិន​ប្រក្រតី​ដែល​មាន​ផ្ទះ​ច្រើន​ជាង​មនុស្ស​រស់​នៅ។

ទីក្រុង Okutama ស្ថិត​នៅ​ភាគ​ខាង​លិច​តូក្យូ កំពុង​អនុវត្ត​ផែន​ការណ៍​ផ្ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ ក្រោយ​ប្រជាជន​ធ្លាក់​ចុះ​ខ្លាំង​មក​នៅ​ត្រឹម​ប្រមាណ ៥ ២០០​នាក់​ប៉ុណ្ណោះ​ដោយ​សារ​ពួកគេ​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​ទីក្រុង​ផ្សេង ហើយ​ទុក​ផ្ទះ​របស់​ពួកគេ​ចោល។ ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​ម្ចាស់​ផ្ទះ​ទាំង​នោះ លក់​ផ្ទះ​របស់​គេ​រហូត​ដល់​តម្លៃ ៨ ៨២០ ដុល្លារ​ក្នុង​មួយ​រយ​ម៉ែត្រ​ការ៉េ ដើម្បី​យក​ផ្ទះ​ទាំង​នោះ​មក​ចែក​ប្រជាជន​ផ្សេង​ដែល​ចង់​រស់​នៅ។

យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​ចង់​បាន​ផ្ទះ​រស់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ទីក្រុង Okutama ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ត្រូវ​មាន​អាយុ​ក្រោម ៤០​ឆ្នាំ, គូ​ស្នេហ៍​ដែល​មាន​កូន​ម្នាក់​អាយុ​យ៉ាង​តិច​ក្រោម ១៨​ឆ្នាំ ឬ​មាន​ដៃ​គូ​ម្នាក់​អាយុ​ក្រោម ៥០​ឆ្នាំ។

បើ​ទោះ​បី​ជា​មាន​ការ​ចែក​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​ជប៉ុន​នៅ​តែ​បន្ដ​ជួប​ប្រទះ​ការ​លំបាក​ដោយ​សារ​ប្រជាជន​ទាំង​នោះ ចង់​បាន​ផ្ទះ​សាង​សង់​ថ្មី​ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ចាស់​ៗ​ទាំង​នោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ