• PUBG Mobile បន្ត​ទទួល​បាន​ការ​គាំទ្រ រហូត​ជួយ​ឲ្យ​តួ​លេខ​ចំណូល​មាន​ការ​កើន​ឡើង ១៦៦ ភាគរយ​ យក​ឈ្នះ Fortnite!!!

    ហ្គេម​បាញ់​ប្រហារ PUBG Mobile នៅ​តែ​បន្ត​ទទួល​បាន​ការ​គាំទ្រ រហូត​ជួយ​ឲ្យ​តួ​លេខ​ចំណូល​មាន​ការ​កើន​ឡើង ១៦៦ ភាគរយ​ យក​ឈ្នះ Fortnite ជា​លើក​ដំបូង​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ iOS។ យោង​តាម​ទិន្នន័យ Sensor Tower បាន​ប៉ាន់​ប្រមាណ​ថា​អ្នក​លេង​ទាំង​លើ App Store និង Google Play បាន​ចំណាយ​ថវិកា​ច្រើន​ជាង​មុន ២,៧ ដង ធៀប​នឹង​រយៈ​ពេល ៧ ​ថ្ងៃ​កន្លង​ទៅ។

    តួ​លេខ​ចំណូល​កើន ១៦៦ ភាគរយ លោត​ពី ៤,៥ លាន​ដុល្លារ​ទៅ​ដល់ ១២ លាន​ដុល្លារ​សម្រាប់​ជំនាន់​ទូរសព្ទ​សុទ្ធ។ បើ​និយាយ​ពី​ចំណូល​ក្នុង​មួយ​ថ្ងៃៗ PUBG Mobile កើប​ពី​អ្នក​លេង​បាន​ប្រមាណ ១,៧ លាន​ដុល្លារ រី​ឯ​គូ​ប្រជែង Fortnite ទទួល​បាន​ត្រឹម ១,២ លាន​ដុល្លារ​ សម្រាប់​ឧបករណ៍ iOS។

    គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា​តើ​ភាព​ល្បីល្បាញ​រវាង​ហ្គេម​ទាំង​ពីរ នឹង​ប្រជែង​គ្នា​បែប​ណា​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ ដោយ​សម្រាប់​ជំនាន់ Mobile ហ្គេម​ទាំង​ពីរ​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ដូច​គ្នា ប៉ុន្តែ​គាំទ្រ​ការ​ចាយ​លុយ​ទិញ​របស់របរ​តាម​រយៈ​ប្រព័ន្ធ Microtransaction នោះ​ហើយ​ជា​កត្តាអាច​កើប​ចំណូល​រាប់​លាន​ដល់​ក្រុមហ៊ុន​ផលិត​ហ្គេម៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ