ក្មេងប្រុសជប៉ុនម្នាក់ ធ្វើ​ឲ្យមហាជន​ជា​ច្រើន​ភ្លឹក​ភ្លាំង​ ដោយសារមានសម្រស់ស្រស់ស្អាតជាងស្រីទៅទៀត!!!

Baku Idegami ក្មេង​ប្រុស​វ័យ ១៥ ឆ្នាំ​ សញ្ជាតិ​ជប៉ុន​ម្នាក់ ដែល​ធ្វើ​មហាជន​ជា​ច្រើន​ភ្លឹក​ភ្លាំង​ជាមួយ​សម្រស់​ដ៏​ស្រស់​ស្អាត​ខ្លាំង​របស់​គេ។

បើ​តាម​សារព័ត៌មាន SoraNews24 បាន​ឲ្យ​ដឹង​ថា Baku គឺ​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​ចំនួន ១៦ ៩២៣​នាក់​ផ្សេង​ទៀត ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី “Junon’s 31st Super Boy Contest”។ ក្មេង​ប្រុស​រូប​នេះ បាន​បំបាក់​បេក្ខភាព​ជាង ១ ម៉ឺន​នាក់ ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជម្រុះ​ដល់​បេក្ខជន​កំពូល​ៗ ១៣ នាក់​ចុង​ក្រោយ។ Baku បាន​ជាប់​ចំណាត់​ថ្នាក់​​ក្មេង​ប្រុស​ដែល​មាន​សម្រស់​ស្អាត​​ដូច​ស្រី​ជាង​គេ។

ខណៈ​មហាជន​ជា​ច្រើន​បាន​សរសើរ​ចំពោះ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​គេ មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រិះគន់​ក្មេង​ប្រុស​រូប​នេះ​ថា ខំ​ប្រឹង​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​ស្រី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Baku បាន​ឆ្លើយតប​តាម​រយៈ​គណនី Twitter របស់​គេ​ថា រូប​គេ​មិន​ខ្វល់​ពី​ការ​រិះគន់​ទាំង​នោះ​ទេ ព្រោះ​ម្ដាយ​លោក​ធ្លាប់​ប្រាប់​ថា៖ “គ្មាន​អី​ត្រូវ​ទាស់​ខុស​ទេ ប្រសិន​បើ​យើង​ធ្វើ​អ្វី​តាម​ដែល​យើង​ចង់​ធ្វើ”។

ក្រោយ​ទទួល​ដំបូន្មាន​ពី​ម្ដាយ​រួច​មក Baku បាន​ព្យាយាម​កែ​ប្រែ​ខ្លួន​ឯង តាម​រយៈ​ការ​ប្ដូរ​របៀប​ស្លៀកពាក់ របៀប​និយាយ​ស្ដី និង​ដំណើរ​របស់​គេ​ជា​ដើម៕ ​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ