ជីវិតកើតមកលើផែនដីតែមួយ តែវាសនាខុសគ្នា ដោយអ្នកខ្លះមានជីភាពធូធារ និងរុងរឿងមិនដែលស្គាល់លំបាក តែជីវិតខ្លះទៀតគឺផ្ទុយស្រឡះ ដោយមិនដែលបានស្គាល់រស់ជាតិភ្លឺថ្លារក្នុងជីវិតឡើយ។
ជាក់ស្តែងក្នុងគណនីយហ្វេសប៊ុកឈ្មោះ Povthavy Ung បានផុសរូបភាពនិងសរសេរថា៖ “រំជួលចិត្តណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ “ អ្នកគ្រូ! សុំទោសខ្ញុំសុំយកប្អូូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង ៨:៣០គាត់មកយកប្អូនពីខ្ញុំវិញហើយ ប្អូនប្រុសខ្ញុំអាយុ៥ខែ។”
ដូចនេះសម្រាប់អ្នកដែលមានឪកាសច្រើនក្នុងជីវិត ដើម្បីអភិវឌ្ឍន៍ខ្លួនគួរតែខិតខំប្រឹងប្រែង មិនគួរបោះបង់ឪកាស ធ្លាក់ខ្លួនក្នុងល្បែងអបាយមុខ និងគ្រឿងញៀនបំផ្លាញជីវិតឡើយ៕