• ជិតបានប្រើ 5G ហើយ! ក្រុមហ៊ុន Qualcomm ប្រកាស​បន្ទះ​ឈីបថ្មី Snapdragon 855 គាំទ្រ​ប្រព័ន្ធ 5G

    នា​ព្រឹត្តិការណ៍ Snapdragon Technology Summit នៅ​រដ្ឋ Hawaii សហរដ្ឋអាមេរិក ក្រុមហ៊ុន​យក្ស Qualcomm បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​បន្ទះ​ឈីប​ជំនាន់​ក្រោយ Snapdragon 855 សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​កំពូល។

    ចំណុច​រសើប​នៃ​ជំនាន់ 855 គឺ​អាច​គាំទ្រ​នូវ​ដំណើរការ​អ៊ីនធឺណិត​ល្បឿន​លឿន 5G ដែល​មាន Download Speed ខ្ទង់​ជីហ្គាប៊ីត​ក្នុង​មួយ​វិនាទី។ តាម​ការ​បង្ហើប​ពី​នាយក​គ្រប់គ្រង​លោក Cristiano Amon បាន​ថ្លែង​បញ្ជាក់​ថា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android នឹង​មាន​យ៉ាង​តិច​ឧបករណ៍​មួយ​ម៉ូឌែល របស់​ខ្លួន​​គាំទ្រ 5G នា​ចុង​ឆ្នាំ ២០១៩។

    អំឡុង​ពេល​ថ្លែង​សន្ទរកថា​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​បណ្ដា​ដៃ​គូ​សហការ​អភិវឌ្ឍ​ជាមួយ Qualcomm លើ​ប្រព័ន្ធ 5G នា​ពេល​បច្ចុប្បន្ន ដោយ​រួម​មាន Asus, Fujitsu, Google, HMD, HTC, InSeeGo, LG, Motorola, Netgear, NetComm Wireless, OnePlus, Oppo, Samsung, Sharp, Sierra Wireless, Sony, Telit, Vivo, WingTech, WNC, Mi និង ZTE។

    មាន​ការ​ពង្រឹង​ជា​ច្រើន​ក្នុង​បន្ទះ​ឈីប​សេរ៊ី​ឆ្នាំ ២០១៨ នេះ ដោយ​នឹង​ផ្តល់​ជូន​នូវ​ល្បឿន​ដំណើរការ AI លឿន​ជាង​មុន ៣ ដង​ធៀប​នឹង​ជំនាន់​ចាស់ Snapdragon 845 ក្នុង​កិច្ច​ពង្រឹង​វិស័យ​ហ្គេម​ និង​បទពិសោធន៍​ប្រើប្រាស់ AR។ បន្ថែម​ពី​នេះ​ក៏​មាន​ប្រើប្រាស់​នូវ​បន្ទះ​សៀគ្វី 7nm តូច​ជាង​មុន 10nm ​ដើម្បី​ពង្រឹង​ការ​សន្សំសំចៃ​ថាមពល​និង​ល្បឿន​ដំណើរការ​ម៉ាស៊ីន​ព្រម​គ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ