• រឿងមួយដែលសង្គមខ្មែរ ដោះស្រាយមិនចេញ គឺការដឹកលើសចំណុះ និងការដឹកគ្មានបច្ចេកទេសត្រឹមត្រូវ

    ជាញឹកញាប់យើងតែងតែឃើញរថយន្តមួយចំនួនតែងតែដឹកទំនេញលើសចំណុះ និងការដឹកគ្មានបច្ចេកទេសត្រឹមត្រូវ ឆ្លងកាត់ទីក្រុងភ្នំពេញនិងតាមដងផ្លូវផ្សេងៗ ដោយគ្មានអជ្ញាធរណាអាចបញ្ឈប់បានឡើយ បើទោះបីជាមានការប្រមានពីក្រសួងផ្សេងៗក៏ដោយ។

    ចុះបើមានគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ ឬធ្វើឲ្យខូតខាងផ្លូវតើអ្នកណាជាអ្នកទទួលខុសត្រូវ? ច្បាស់ណាស់ចំឡើយគឺយើងនឹងធ្វើការស៊ើបអង្កេត និងធ្វើចំណាត់ការតាមក្រោយ។

    ជាក់ស្តែងមានគណនីយហ្វេសប៊ុកមួយបានបង្កោះរូបភាពនិងសារមួួថា៖ “រឿងមិនគួរកើតវាអាចកើតឡើង លើដងផ្លូវសាធារណៈ ឡានដឹកថ្ម ផ្លូវជាតិលេខ៦ ម្តុំភូមិរកាកោង ខេត្តកណ្ដាល អាចបង្ករគ្រោះភ័យខ្លាំងណាស់ ដឹកគ្មានសំណាញ់គ្រប ដើម្បីការពារដុំថ្មជ្រុះឡើយ ថែមទាំងខូចបរិស្ថាន អនាម័យទៀតផង ហេតុដូច្នេះ សូមប៉ូលិសចរាចរណ៍ និងក្រសួងសាធារណការ មេត្តាពិនិត្យផង!”។

    តើពេលណាទើបយើងអាចបញ្ចប់បញ្ហាដ៏ដែលៗមួយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងប្រយោជន៏ជាច្រើនទៀតរបស់ប្រទេសជាតិយើង?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ