នេះអាចថាជារឿងដ៏ចម្លែកមួយ ដែរលោកចោរបានលួចរបស់មានតម្លៃគេហើយ ប៉ុន្តែបែរជាអាណិតដល់ម្ចាស់របស់ ហើយក៏បានផ្ញើសារមកសូមទោសវិញ។
សិស្សសកលវិទ្យាល័យម្នាក់ឈ្មោះ Stevie Valentine មកពីទីក្រុង Birmingham ប្រទេសអង់គ្លេស បានលាតត្រដាងរឿងរបស់មិត្តភក្តិគាត់ម្នាក់ ដែលត្រូវលោកចោរលួចកុំព្យូទ័រយកទៅ ហើយអ្វីដែលចម្លែកនោះ មិត្តភក្តិរបស់គាត់បានទទួលអ៊ីម៉ែលមួយពីលោកចោរ រៀបរាប់ពីការសូមទោស និងមូលហេតុដែលធ្វើឲ្យគេលួច។
ចោរនោះ លួចតែកុំព្យូទ័រទេ ដោយទុកកាបូបលុយ និងទូរស័ព្ទឲ្យម្ចាស់របស់វិញ ដើម្បីជាការប៉ះប៉ូវ។
ខាងក្រោមនេះជាសារទាំងស្រុង ដែលលោកចោរសរសេររៀបរាប់ បានយ៉ាងល្អ ៖
“សួស្តី! ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលលួច Laptop របស់អ្នក។ ខ្ញុំក្រខ្លាំងណាស់ ហើយពិតជាត្រូវការលុយ។ ខ្ញុំបានទុកទូរស័ព្ទ និងកាបូបលុយ ដូច្នេះខ្ញុំសង្ឃឹមថា វាអាចប៉ះប៉ូវបានបន្តិចបន្តួចដែរ។”
“ខ្ញុំដឹងថា អ្នកជាសិស្សសកលវិទ្យាល័យ។ ប្រសិនជាមានឯកសារណាសំខាន់ដែលអ្នកត្រូវការ អ្នកអាចប្រាប់ខ្ញុំមកចោះ ខ្ញុំនឹងផ្ញើវាទៅអោយអ្នកវិញ។ សូមទោសជាថ្មីម្តងទៀត”៕