• មាស សុខសោភា លេងស្ទីល​ម៉ូដសក់ និង​សម្លៀក​បំពាក់ជំនាន់​ទសវត្សទី៧០ គួរឲ្យចាប់អារម្មណ៍!

    (ភ្នំពេញ)៖ តារាចម្រៀងស្រីជួរមុខ អ្នកនាង មាស សុខសោភា បច្ចុប្បន្ននៅតែទទួលបានប្រជាប្រិយភាពដដែល បើទោះបីជាតារាសម្លេងស្រទន់រូបនេះ បានប្រឡូកចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្តែគេសម្គាល់ឃើញ នាងនៅតែជាតារាស្រី មានភាពលេចធ្លោ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងបានបង្ហាញខ្លួន តាមរយៈការស្លៀកពាក់ បែបសម័យជំនាន់ទសវត្សទី ៧០ ដោយត្រៀមបញ្ចេញនៅក្នុងបទចម្រៀង MV ថ្មីរបស់ខ្លួន។

    នៅក្នុង តារាស្រី មាស សុខសោភា បានធ្វើម៉ូដសក់ ២ម៉ូដ គឺម៉ូដសក់ស្ពៃក្ដោប និង ម៉ូដសក់មួយប្រភេទទៀត ជាម៉ូតសក់ដ៏ពេញនិយមនៅក្នុងទស្សវត្សទី៦០។ ការតុបតែងខ្លួនបែបនេះ គឺតារាស្រី មាស សុខសោភា ត្រៀមថតចម្រៀង មានចំណងជើងថា «ឧត្ដមដួងចិត្ត» ប៉ុន្តែមិនទាន់បញ្ចេញចម្រៀងនៅឡើយទេ។

    សូមជម្រាបថា ការធ្វើម៉ូដសក់ និង ការផាត់មុខ ត្រូវបានធ្វើឡើងដោយរំដួលលិចទឹក ដែលត្រូវបានគេស្គាល់ថា ជាអ្នកផាត់មុខដ៏មានទេពកោសល្យម្នាក់ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ