ខាងក្រោមនេះ ជាបឹងទឹកសាបទាំង ៥ដែលមានទំហំធំជាងគេលើពិភពលោក៖
១. បឹង Superior៖ ជាបឹងដែលមានទឹកសាបធំជាងគេលើពិភពលោក ដែលលាតសន្ធឹងលើប្រទេសកាណាដា និង សហរដ្ឋអាមេរិក និងមានទំហំជាង ៨ម៉ឺនគីឡូម៉ែត្រក្រលា។
២. បឹង Victoria៖ ជាបឹងទឹកសាបធំជាងគេក្នុងទ្វីបអាហ្វ្រិក និងជាបឹងត្រូពិកធំជាងគេ។ វាជាប្រភពរបស់ទន្លេនីល ហើយលាតសន្ធឹងនៅប្រទេសកេនយ៉ា អ៊ូហ្គាន់ដា និងប្រទេសតង់ហ្សានី។ វាមាន៨៤កោះ និងមានទំហំជាង ៧ម៉ឺនគីឡូម៉ែត្រក្រលា។
៣. បឹង Huron៖ ជាបឹងដែលកើតចេញពីផ្ទាំងទឹកកក ចន្លោះប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ វាមានទំហំជាង ៦ម៉ឺនគីឡូម៉ែត្រក្រលា។
៤. បឹង Michigan៖ ជាបឹងធំមួយនៅអាមេរិកខាងជើង ដោយស្ថិតក្នុងសហរដ្ឋអាមេរិក។ វាមានទំហំប្រមាណ ៥៨,០០០ គីឡូម៉ែត្រក្រលា។
៥. បឹង Tanganyika៖ ជាបឹងដែលមានមាឌទឹកធំជាងគេលើលោក និងជាបឹងទឹកសាបធំជាងគេលេខ ៥ ក្នុងពិភពលោក និងលេខ២ ក្នុងទ្វីបអាហ្វ្រិក។ វាលាតសន្ធឹងលើប្រទេសប៊ូរុនឌី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តង់ហ្សានី និងហ្សំប៊ី និងមានទំហំជាង ៣២,០០០គីឡូម៉ែត្រក្រលា៕
ប្រភព៖ Sabay