ភ្នំពេញ៖ នៅវេលាម៉ោង ១២ និង ១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ ២០១៨ រមានករណីអគ្គីភ័យឆេះផ្ទប្រជាពលរដ្ឋ២កន្លែង ស្ថិតក្នុងរាជធានី ហើយបណ្ដាលឲ្យមនុស្សស្លាប់រ២នាក់ និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍អគ្គិភ័យនេះបណ្តាលឲ្យ ផ្ទះល្វែងមួយខ្នងនៅក្នុងបុរីចំការមនមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុង និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យ និងស្ត្រីម្នាក់កំពុងសង្គ្រោះបន្ទាន់ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហើយហេតុការណ៍មួយកន្លែងទៀត ដែលមានករណីអគ្គិភ័យដែរ បណ្តាលឲ្យបុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានសតិមិនគ្រប់ត្រូវបានស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអធម៍ និងផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុងក្នុងករណីអគ្គីភ័យដែលកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ៕