SpaceX បំបែក​កំណត់ត្រា ​បាញ់ផ្កាយរណបសរុប៦៤គ្រឿង ឡើងទៅគន្លងតារាវិថី!

(អាមេរិក)៖ ក្រុមហ៊ុន​អវកាស SpaceX បាន​បំបែកកំណត់ត្រា​នៅ​សហរដ្ឋអាមេរិក តាមរយៈការបញ្ជូន​ផ្កាយ​រណប​​សរុប​ចំនួន ​៦៤​គ្រឿង ឡើងទៅកាន់​ទីអវកាស​ក្នុងពេល​តែមួយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ខែធ្នូ ឆ្នាំ២០១៨។

ផ្កាយរណបទាំង​អស់​ខាងលើ គឺជាប្រភេទ​ផ្កាយរណប​​ខ្នាតតូច ដោយពួកវា​ត្រូវបាន​បាញ់បង្ហោះ​ឡើង​ទីអវកាស តាម​រយៈ​គ្រាប់រ៉ុក្កែត​​អាចប្រើប្រាស់​​ឡើងវិញ​បាន​របស់​​ក្រុមហ៊ុន SpaceX ដែលមាន​​ឈ្មោះថា Falcon 9 ក្រោយមាន​​​ការ​ពន្យារពេល​ជាបន្តបន្ទាប់ ដោយសារបញ្ហា​អាកាសធាតុ។

គួរជម្រាបថា បេសកកម្ម​ខាងលើដែលមាន​ឈ្មោះថា SSO-A គឺជាបេសកកម្ម​បញ្ជូនផ្កាយរណបឡើង​ទីអវកាស​បាន​ច្រើនជាងគេ​ក្នុងប្រវត្តិសាស្រ្ត​អាមេរិក។ ​ផ្កាយរណប​ចំនួន ៦៤គ្រឿង ដែលត្រូវ​រ៉ុក្កែត Falcon 9 នាំយកទៅនោះ​គឺជា​​​ប្រភេទ​ Micro Satellites ១៥គ្រឿង និង Cubesat ៤៩គ្រឿង ដែលជាកម្មសិទ្ធិនៃ ៣៤ ស្ថាប័ន​​ខុសៗ​គ្នា​មកពី​​ ១៧​​ប្រទេស​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ