(ម៉ាឌ្រីដ)៖ លោក Josep Lluis Nunez អតីតប្រធានក្លឹបបាល់ទាត់ FC Barcelona ក្នុងអំឡុងឆ្នាំ១៩៧៨ ដល់ឆ្នាំ២០០០ បានទទួលមរណភាព ដោយជរាពាធ ដោយលោកបានគ្រប់គ្រងក្លឹបនេះ ក្រោមការបង្វឹករបស់លោក Johan Cruyff នេះបើយោងតាមសេចក្តីប្រកាសរបស់ Barcelona គឺលោក Josep Lluis Nunez នៅក្នុងអាយុ ៨៧ឆ្នាំកាលពីថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសអេស្ប៉ាញ។
សេចក្ដីថ្លែងការណ៍របស់ក្លឹប Barcelona អំពីគុណបំណាច់របស់លោក Nunez បានលើកឡើងថា «នេះជាអំឡុងពេលមួយដ៏សំខាន់នៅក្នុងសម័យកាលរបស់ក្លឹប ដែលមានការប្រែប្រួលដ៏ធំក្នុងវិស័យកីឡាបាល់ទាត់ក្នុងពិភពលោក ជាពិសេសខាងផ្នែកហិរញ្ញវត្ថុ និងការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយជាដើម»។
លោក Nunez បានកើតនៅឆ្នាំ១៩៣១ ហើយបានទទួលមរណភាពឆ្នាំ២០១៨។ លោក Nunez បានជួយឲ្យ Barcelona ឈ្នះពានលីគ La Liga ៧រដូវកាលជាប់គ្នា ពាន Copa del Rey ៦ដង ពាន Copa de la liga ២ដង, ពាន Spanish Supercup ៥ដង ពាន European Cup ១ដង ពាន Cup Winners Cup ៤ដង ពាន UEFA Super Cup ២៕