ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars Phnom Penh បានបង្ហាញរថយន្ត SUV ប្រណីតបំផុតមានឈ្មោះថា Cullinan ដែលនឹងមានវត្តមាននៅតាមដងផ្លូវរាជធានីរាជធានីភ្នំពេញ ឬនៅតាមដងផ្លូវជនបទក្នុងប្រទេសកម្ពុជា។ រថយន្ត Cullinan នឹងនាំអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងទៅកាន់គ្រប់ទិសទីក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រណីតភាពចុងក្រោយបំផុត។
– កំពូលរថយន្តតួខ្ពស់ Rolls-Royce Cullinan បង្ហាញខ្លួនលើកដំបូង នៅកម្ពុជា
- ជារថយន្ត Rolls-Royce SUV ដែលដាក់ឈ្មោះតាមឈ្មោះរបស់គ្រាប់ពេជ្រធំបំផុត
- មានប្រភេទកៅអី ៤ និងកៅអី ៥ ហើយនៅពេលនេះកម្ពុជាមានគ្រប់ម៉ូដែលរបស់ Rolls-Royce
នៅក្នុងពិធីសម្ពោធនេះ លោក Ian Grant នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានថ្លែងថា៖ “រថយន្ត Cullinan នេះប្រហែលជារថយន្ត Rolls-Royce ដែលមានការរំពឹងចង់ឃើញបំផុត ដែលនៅក្នុងទីផ្សារកម្ពុជា រថយន្ត SUV មានការពេញនិយមខ្លាំងណាស់។ នៅពេលនេះ អតិថិជនរថយន្ត Rolls-Royce អាចជាវកំពូលរថយន្ត SUV ដែលអាចធ្វើដំណើរដោយរលូនទៅកាន់គ្រប់ទីកន្លែង ប្រកបដោយភាពប្រណីត និងភាពទាក់ទាញ។ គ្រប់ Rolls-Royce Cullinan ទាំងអស់សុទ្ធតែមានលក្ខណៈ bespoke ហើយប្រើប្រាស់គ្រោងតួ ដែលហៅថា ‘ស្ថាបត្យកម្មប្រណីត’ ដែលជួយឲ្យរថយន្តមានដំណើរការល្អ ផ្ដល់ផាសុកភាព និងប្រណីតភាព ដែលទាំងអស់នេះពុំធ្លាប់ឃើញមានពីមុនមកឡើយសម្រាប់រថយន្តប្រភេទ SUV”។
លោក Herfried Hasenoehrl តំណាងក្រុមហ៊ុន HGB Group បានថ្លែងថា៖ “ក្នុងនាមជាភ្នាក់ងារចែកចាយតែមួយគត់សម្រាប់រថយន្ត Rolls-Royce ក្នុងទីផ្សារកម្ពុជា យើងមានក្ដីរំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ការមកដល់នៃម៉ូដែល Cullinan នេះ។ ច្បាស់ណាស់ គឺគ្មានអ្វីសង្ស័យទេ នេះជារថយន្ត SUV របស់ Rolls-Royce ហើយនៅពេលនេះ រថយន្តនេះនឹងក្លាយជាកំពូលរថយន្តសម្រាប់ផ្នែករថយន្ត SUV។ រថយន្តដ៏ពិសេសនេះ កំពុងនាំអតិថិជនថ្មីឲ្យមករករថយន្ត Rolls-Royce ដែលអតិថិជនទាំងនោះឲ្យតម្លៃលើការធ្វើដំណើរផ្សងព្រេង និងសេរីភាពក្នុងការធ្វើដំណើរ”។