• កីឡាករ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន ត្រៀមប្រកួត​ពានកម្រិត​ពិភពលោក ស្អែកនេះ

    (ភ្នំពេញ)៖ ម្ចាស់មេដាយមាស Asian Games សាលី អ៊ូមើត និងប្អូនជីដូនមួយរបស់ខ្លួនកីឡាករ ម៉ីន មូលស្ដាន នឹងត្រូវចូលរួមប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក គឺព្រឹត្តិការណ៍ King Cup-Jet Ski World Cup 2018 ចាប់ពីថ្ងៃទី០៥-០៩ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់ឆ្នេរប៉ាតាយ៉ា ប្រទេសថៃ។

    លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកដ៏ធំមួយលើពិភពលោក តែឆ្នាំនេះមានលក្ខណៈពិសេសជាងមុន ដោយសារព្រឹត្តិការណ៍ King Cup-Jet Ski World Cup 2018 នឹងមានកីឡាករជើងខ្លាំងជុំវិញពិភពលោកប្រមាណជាង ៥០ប្រទេសឯណោះចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករជើងខ្លាំងកម្ពុជា ២រូបដែរ គឺ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន។

    រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបានបន្ដថា ថ្វីដ្បិតការប្រកួតឆ្នាំនេះ មានទំហំធំជាងឆ្នាំមុនៗ ប៉ុន្ដែលោកនៅតែមានជំនឿចិត្តលើកីឡាករកម្ពុជាទាំង ២រូប ដោយសារការខិតខំរបស់ពួកគេ និងសមិទ្ធផល ដែលអ្នកទាំងពីរធ្លាប់កសាងកន្លងមក ជាក់ស្ដែងដូចជា សាលី អ៊ូមើត ជាដើមដោយកាលពីពេលថ្មីៗ គេទើបដណ្ដើមបានមេដាយមាស Asian Games និងឈ្នះមេដាយប្រាក់កម្រិតពិភពលោកនៅអាមេរិកទៀតផង។

    យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ដែល អ៊ូមើត និង មូសស្ដាន ចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ពោលគឺពួកគេធ្លាប់បានចូលរួមតាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយក៏ធ្លាប់ដណ្ដើមបានជើងឯកចំនួន ៣លើករៀងៗខ្លួន និងចំណាត់ថ្នាក់លេខ២ ជាច្រើនលើក ទៅតាមវិញ្ញាសារៀងៗខ្លួនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ