• Galaxy A8s និង Huawei Nova 4 កំពុង​ប្រជែង​គ្នា​ ដើម្បីជាស្មាតហ្វូន​​ដែល​មាន​បង្កប់​កាមេរ៉ា​លើ​ផ្ទៃ​អេក្រង់​ដំបូង​គេ​ក្នុង​លោក

    Samsung និង Huawei កំពុង​ប្រជែង​គ្នា​ខ្លាំង ក្នុង​ការ​បង្ហាញ​ចេញ​ស្មាតហ្វូន​​ដែល​មាន​បង្កប់​កាមេរ៉ា​លើ​ផ្ទៃ​អេក្រង់​ដំបូង​គេ​ក្នុង​លោក ប៉ុន្តែ​មើល​ទៅ Samsung ទំនង​ជា​ប្រកាស​ចេញ​បាន​មុន​ Huawei។

    ម្សិលមិញ​នេះ​ទាំង​ Samsung និង Huawei បាន​ប្រកាស​លើ​គណនី​ Weibo របស់​ខ្លួន​អំពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ស្មាតហ្វូន​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ​ខ្លាំង។ Samsung នឹង​ប្រកាស​ចេញ​ Galaxy A8s នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ និង​ Huawei Nova 4 ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១៧ ខែ​ធ្នូ។

    ​​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នឹង​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ទី គ្មាន​ស្នាម​ឆែប​អេក្រង់ ប៉ុន្តែ​មាន​ជំនួស​មក​វិញ​នូវ​រន្ធ​ពណ៌​ខ្មៅ​នៅ​ផ្នែក​ខាង​ឆ្វេង​ដែល​ជា​កាមេរ៉ា​សម្រាប់​ថត​ Selfie។ ទាំង​​ Galaxy A8s និង Nova 4 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន ហើយ​នឹង​មាន​លក់​ផ្ដាច់​មុខ​មុន​គេ​នៅ​ប្រទេស​នេះ​ផង​ដែរ៕

    ប្រភព៖​ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ