រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ នៅម៉ោង៧និង៤៥នាទី ថ្ងៃទី០៣ ខែធ្នូនេះ នៅមុខអាកាសយានដ្ឋានភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មានករណីរថភ្លើងបានបុករថយន្តធុនធំមួយគ្រឿង ហើយរថយន្តធុនធំនោះជ្រុលទៅបុក រថយន្តកាមរីឆ្លាមមួយគ្រឿងទៀតរុញទៅប៉ះម៉ូតូមួយគ្រឿងបណ្តាលឲ្យរបួសមនុស្ស២នាក់ផងដែរ ។ រថយន្តដែលត្រូវរថភ្លើងបុកនោះគឺ ម៉ាកសេនធឺ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង3A -0380 ចំណែកអ្នកបើកបរ និងព្រូរត់បាត់ ។
មុនពេលបើកបររថយន្តធុនធំនោះ បានឈប់លើផ្លូវរថភ្លើង ចំណែករថយន្តកាមរីបាលែន ពណ៌ស្ករ បានឈប់នៅអែមលើចិញ្ចើមផ្លូវក្បែរស្តុបក្រហម ពេលនោះរថភ្លើងមួយខ្សែបានបើកទិសដៅពីត្បូងទៅជើង ចូលទៅព្រលានយន្តហោះ។
រីឯអ្នករបួសប្រុសម្នាក់ និងស្រីម្នាក់ គាត់ជិះម៉ូតូហុងដាដ្រីមមួយគ្រឿង ដែលមិនបានស្គាល់ឈ្មោះ តែសំណាងល្អគាត់កំពុងអង្គុយលក់អីវ៉ាន់ហើយបានឃើញក៏រត់ចេញទាន់ ។
រថយន្តកាមរីបាឡែននោះបានខូចខាតទាំងសងខាង ទាំងទូ ទាំងទ្វារ កញ្ជក់នោះខ្ទេចតែម្តង ។ បន្ទាប់មកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង តែដោយគាត់បានរបួសធ្ងន់ក៏បន្តទៅមន្ទីរពេទ្យកាល់ម៉ែត្របន្ត ។
ដោយឡែករថភ្លើងក្រោយកើតហេតុបានចូលអាកាសយានដ្ឋានហើយបានដាក់ភ្ញៀវហើយក៏បានត្រឡប់ក្រោយទៅវិញបាត់ទៅ ៕