តើម៉ាស៊ីនប្រភេទណាទើបអាចលេង PUBG Mobile បាន?
+តម្រូវការម៉ាស៊ីន iPhone/iPad សម្រាប់លេង PUBG Mobile Season 4:
ដំណើរការលឿនយឺតជារឿងទីពីរ ប៉ុន្តែសំខាន់ឲ្យម៉ាស៊ីននោះគាំទ្រហ្គេមសិន ដោយ iOS យើងមើលត្រឹមជំនាន់ប្រព័ន្ធប្រតិបត្តិកឺ iOS 9 ឡើងទៅ ប៉ុន្តែគុណភាពឬក្រាហ្វិកនៃការលេងខុសគ្នាផ្អែកទៅតាមជំនាន់ម៉ាស៊ីនពី iPhone 5s ឡើងដល់ iPhone XS/XS Max ខណៈ iPad ក្រុមហ៊ុន Tencent រាប់ពី iPad 2 ដល់ iPad Pro (2018)។
+តម្រូវការម៉ាស៊ីន Android សម្រាប់លេង PUBG Mobile Season 4:
អ្នកលេង PUBG លើទូរសព្ទ Android ក្រៅពីកំណត់ប្រព័ន្ធប្រតិបត្តិ Android 4.3 ឡើងទៅ ទៀតសោតក៏ត្រូវមានឧបករណ៍ដែលមានបំពាក់ RAM យ៉ាងតូចទំហំ 2GB និងអង្គផ្ទុកទំនេរ 2GB ដូចគ្នា ក្រៅពីទំហំទាញយកហ្គេមចេញពី Play Store ហើយ ទៀតសោតក៏នឹងមានការកើនឡើងនូវទិន្នន័យលេងមួយចំនួនជាបន្តបន្ទាប់៕
ប្រភព៖ Sabay