(ប៉ារីស)៖ ខ្សែបម្រើប្រយុទ្ធ Lula Modric បានឈ្នះឯកត្តជន Ballon d’Or ក្នុងនាមជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ដោយទទួលបាន ៧៥៣ពិន្ទុ ក្នុងការបោះឆ្នោតដែលត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាយប់មិញនេះ។
តាមរយ:សារព័ត៌មាន Dailymail បានចេញផ្សាយថា នេះជាលើកទី១ផងដែរ សម្រាប់តារាបាល់ទាត់វ័យ ៣៣ឆ្នាំ Modric. ដែលឈ្នះពានបាល់មាសនេះក្នុងអាជីពលើវាលស្មៅ បញ្ចប់ត្រឹមរយ:ពេល១០ឆ្នាំដែលពានឈ្នះតែកីឡាករ២នាក់ប៉ុណ្ណោះគឺ Lionel Messi របស់ក្លឹប FC Barcelona និង Cristiano Ronaldo របស់ក្លឹប Juventus ដោយធ្លាប់ឈ្នះម្នាក់៥ដងដូចគ្នា និង Kaka របស់ប្រេស៊ីលធ្លាប់ឈ្នះម្តងដែរក្នុងឆ្នាំ២០០៧។
ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែល Modric ធ្វើបានល្អបំផុតដោយជួួយក្លឹបអេស្ប៉ាញ Real Madrid ឈ្នះជើងឯកអឺរ៉ុប UEFA Champions League កាលពីខែឧសភា ឆ្នាំ២០១៨ និងជាពិសេសជួយក្រូអាតបស់គេ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 ជាលើកដំបូង ទោះចាញ់បារាំងក៏ដោយ។
ក្នុងព្រឹត្តិការណ៍មាន ៤ឆ្នាំម្តងនោះដែរ Modric ក៏ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អជាងគេផងដែរ និងឈ្នះពាន UEFA Men Best Player of the Year នៅអឺរ៉ុបថែមទៀតផង៕